ថៃរំពឹង​កំណើនសេដ្ឋកិច្ច​ជាង ៣ ភាគរយ ដោយ​គោលនយោបាយជំរុញ និងការវិនិយោគបរទេស

សុទិដ្ឋិនិយមរបស់​លោក Pichai ខ្ពស់​ជាង​ការ​ព្យាករទុកដែល​មាន​អត្រាទាប​ជាង​ ៣ ភាគរយ​របស់​បណ្ដាធនាគារ​ផ្សេង​ៗ​ក្នុងស្រុកថៃ។ ប៉ុន្តែ​វា​នៅតែបង្ហាញ​ថា​ កំណើន​សេដ្ឋកិច្ចថៃ​មាន​សន្ទុះ​ខ្សោយ​ទាប​ជាង​ប្រទេសក្នុងតំបន់​ផ្សេង​ៗទៀត​។ The post ថៃរំពឹង​កំណើនសេដ្ឋកិច្ច​ជាង ៣ ភាគរយ ដោយ​គោលនយោបាយជំរុញ និងការវិនិយោគបរទេស appeared first on Kampuchea Thmey Daily.

ថៃរំពឹង​កំណើនសេដ្ឋកិច្ច​ជាង ៣ ភាគរយ ដោយ​គោលនយោបាយជំរុញ និងការវិនិយោគបរទេស

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយ​នោថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ​រំពឹងថានឹងកើនឡើងជាង ៣ ភាគរយ​ នៅឆ្នាំ ២០២៥ ដែលជំរុញដោយវិធានការជំរុញសេដ្ឋកិច្ច និងការវិនិយោគពី​បរទេស។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍។

លោករដ្ឋ​មន្រ្តី​ Pichai Chunhavajira បានប្រាប់អ្នកយកព័ត៌មានថា វិនិយោគិនបរទេសមានទំនុកចិត្តកាន់តែច្រើននៅក្នុងប្រទេសថៃ​ ហើយនឹងមានការវិនិយោគបរទេសធំៗបន្ថែមទៀតនៅឆ្នាំ ២០២៥ នេះ។

លោកបានបន្ថែមថា៖ «ខ្ញុំនៅតែគិតថា (កំណើន) គួរតែមានលើសពី ៣ ភាគរយ​​។ ​​​ប្រសិនបើប្រទេសថៃអាចបង្កើតទំនុកចិត្តក្នុងចំណោមអ្នកវិនិយោគបរទេស ពួកគេនឹងបន្តវិនិយោគនៅក្នុងប្រទេសរបស់យើងនៅឆ្នាំនេះ ដោយបង្កើតឱកាសការងារជាច្រើន»។

សុទិដ្ឋិនិយមរបស់​លោក Pichai ខ្ពស់​ជាង​ការ​ព្យាករទុកដែល​មាន​អត្រាទាប​ជាង​ ៣ ភាគរយ​របស់​បណ្ដាធនាគារ​ផ្សេង​ៗ​ក្នុងស្រុកថៃ។ ប៉ុន្តែ​វា​នៅតែបង្ហាញ​ថា​ កំណើន​សេដ្ឋកិច្ចថៃ​មាន​សន្ទុះ​ខ្សោយ​ទាប​ជាង​ប្រទេសក្នុងតំបន់​ផ្សេង​ៗទៀត​។

គួរ​គូស​បញ្ជាក់ថា ប្រទេស​ថៃ​បាន​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ចដើរអូសជើង​ ដែល​ត្រដាបត្រដួសដោយ​បំណុលគ្រួសារ និងកម្សោយ​តម្រូវការ​ ដោយ​ប្រទេស​នេះ​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំចេញ​ និង​វិស័យសេដ្ឋកិច្ច​ដើម្បី​ជំរុញ​កំណើន​។

ក្នុងកិច្ចប្រឹង​ប្រែង​ដើម្បី​ជំរុញ​កំណើន​ រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ បាន​ដាក់ចេញ​នូវ​គោលនយោបាយជំរុញ​​ផ្សេង​ៗ​ ដូចជា​ការចែក​លុយដល់​ពលរដ្ឋ​តាម​រយៈគម្រោង​កាបូបឌីជីថល ជាដើម​។ ទន្ទឹម​នឹង​នេះ​ ថៃ​ក៏​បាន​ចេញ​នូវ​គោលនយោបាយ​ជំរុញ​វិស័យ​ទេសចរណ៍ ដើម្បី​ជួញដល់សេដ្ឋកិច្ចផងដែរ។

ក្នុងឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​រំពឹង​កំណើន​សេដ្ឋកិច្ចថៃ​ត្រឹម​ ២,៦ ភាគរយ ហើយ​អត្រានេះ​រំពឹង​នឹង​កើន​ត្រឹម​ ២,៧ ភាគរយ​ ត្រូវ​គ្នា​នឹង​ការព្យាករ​របស់​ធនាគារថៃ Krungthai Bank។ សមាគមធនាគាថៃ បានព្យាករ​ថា​ នៅឆ្នាំ ២០២៥ ថៃនឹង​មាន​កំណើនចន្លោះពី ២,៤-២,៩ ភាគរយ៕ ​

The post ថៃរំពឹង​កំណើនសេដ្ឋកិច្ច​ជាង ៣ ភាគរយ ដោយ​គោលនយោបាយជំរុញ និងការវិនិយោគបរទេស appeared first on Kampuchea Thmey Daily.