លំអិត ៖ ករណីអគ្គិភ័យឆាបឆេះរោងចក្រ ១ កន្លែង នៅសង្កាត់កន្ទោក
ករណីអគ្គិភ័យឆាបឆេះរោងចក្រ ១ កន្លែង នៅសង្កាត់កន្ទោក... The post លំអិត ៖ ករណីអគ្គិភ័យឆាបឆេះរោងចក្រ ១ កន្លែង នៅសង្កាត់កន្ទោក appeared first on Kampuchea Thmey Daily.
អគ្គិភ័យបានឆាបឆេះបន្ទប់រោងជាងនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ១ កន្លែង យីហោ (ស៊ូវ ហ្គូដ ហ្គាម៉ិន) បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ស្ថិតក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ១ កន្លែង យីហោ (ស៊ូវ ហ្គូដ ហ្គាម៉ិន) ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈកម្មករចូលដល់រោងចក្រកំពុងធ្វើការ ស្រាប់តែមានផ្សែងហុយចេញពីខាងក្នុងបន្ទប់រោងជាង និងបង្កជាអណ្ដាតភ្លើង។ ភ្លាមៗ នោះ កម្មករផ្អើលឆោឡោឡើង រត់ចេញមកក្រៅ ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍។
ប្រភពព័ត៌មាន បន្តថា ភ្លាមៗ អាជ្ញាធរ និងសមត្ថកិច្ច បានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅអន្តរាគមន៍ពន្លត់ភ្លើង ខណៈចេញទៅដល់កន្លែងកើតហេតុ ភាគីខាងរោងចក្របាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនជួយបាញ់ពន្លត់ ភ្លើងក៏រលត់អស់ទៅវិញ។ បន្ទាប់មក ក្រុមរថយន្តពន្លត់អគ្គិភ័យ ក៏បានបើករថយន្តទៅគោលដៅរៀងៗ ខ្លួន វិញ ដោយមិនបានបាញ់ទឹកនោះទេ៕
លំអិត ៖ សុខា
The post លំអិត ៖ ករណីអគ្គិភ័យឆាបឆេះរោងចក្រ ១ កន្លែង នៅសង្កាត់កន្ទោក appeared first on Kampuchea Thmey Daily.