​ទោះ​បី​​ជា​ប្រទេស​នាំ​ចេញ​ឥន្ធនៈធំ​ អ៊ីរ៉ង់​ប្រឈម​វិបត្តិខ្វះអគ្គិសនីធ្ងន់​ធ្ងរ​​

តាមមហាវិធី​សំខាន់ៗ​ក្នុង​ទីក្រុង​របស់​អ៊ីរ៉ង់​ តាមផ្លូវ​ហាយវេ និងផ្សារទំនើបបានធ្លាក់ចូលទៅក្នុងភាពងងឹត រីឯ​​រោងចក្រ​ឧស្សាហកម្ម​​ត្រូវ​បដិសេធ​ការ​ផ្គត់ផ្គង់ថាមពល​... The post ​ទោះ​បី​​ជា​ប្រទេស​នាំ​ចេញ​ឥន្ធនៈធំ​ អ៊ីរ៉ង់​ប្រឈម​វិបត្តិខ្វះអគ្គិសនីធ្ងន់​ធ្ងរ​​ appeared first on Kampuchea Thmey Daily.

​ទោះ​បី​​ជា​ប្រទេស​នាំ​ចេញ​ឥន្ធនៈធំ​ អ៊ីរ៉ង់​ប្រឈម​វិបត្តិខ្វះអគ្គិសនីធ្ងន់​ធ្ងរ​​

ការិយាល័យរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានបិទ ឬស្ថិត​នៅ​​ក្នុង​​ការ​កាត់បន្ថយ​ម៉ោង​ដំណើរការ ខណៈ​ដែល​សាលារៀន និង​មហាវិទ្យាល័យបានផ្លាស់ប្តូរ​រៀន​តាម​​​អ៊ីនធឺណិតវិញ​ ខណៈពេល​ប្រទេសនៅ​តំបន់​មជ្ឈិម​បូព៌ានេះ​ប្រឈម​​ការ​ខ្វះខាតថាម​ពល​អគ្គិសនី​ដ៏ខ្លាំង​។

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Masoud Pezeshkian​។ Iran news agency

យោង​សេចក្តី​រាយការណ៍សារព័ត៌មាន New York Times តាមមហាវិធី​សំខាន់ៗ​ក្នុង​ទីក្រុង តាមផ្លូវ​ហាយវេ និងផ្សារទំនើបបានធ្លាក់ចូលទៅក្នុងភាពងងឹត ហើយរោងចក្រឧស្សាហកម្មត្រូវបានបដិសេធការ​ផ្គត់ផ្គង់​ថាមពល​គ្រប់​គ្រាន់​ ដែលនាំ​ទៅ​ដល់​ការ​ផ្អាក​ផលិតកម្ម។

អ៊ីរ៉ង់​ជា​ប្រទេស​ធំបំផុត​មួយ​ក្នុង​ការ​ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងឆៅ​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក ប៉ុន្តែ​ប្រទេស​នៅ​ក្នុង​តំបន់ឈូង​សមុទ្រ​ពែរ្យ៍​មួយ​នេះ​ស្ថិតក្នុងវិបត្តិថាមពលពេញមួយជីវិត ដែលអាចបណ្តាលមកពីការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ ការគ្រប់គ្រងមិនត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធថាមពល​ចាស់​ទ្រុឌទ្រោម ការប្រើប្រាស់ខ្ជះខ្ជាយ និងការវាយប្រហារដោយអ៊ីស្រាអែល។

NYT ​​បាន​រាយការណ៍ថា ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Masoud Pezeshkian បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ផ្សាយ​ផ្ទាល់ទៅកាន់ប្រទេសជាតិ​របស់​លោក​ថា៖«យើងកំពុងប្រឈមមុខនឹងអតុល្យភាពដ៏ធ្ងន់ធ្ងរនៅក្នុង​​​ឧស្ម័ន អគ្គិសនី ថាមពលឥន្ធនៈ​ ទឹក ប្រាក់ និងបរិស្ថាន»។

ខណៈពេលដែលប្រទេសអ៊ីរ៉ង់កំពុងជួបបញ្ហាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោកប្រធានាធិបតីបានព្រមានថា បញ្ហានេះបានឈានដល់ចំណុចដ៏តាន​តឹង​មួយ​​នាពេល​នេះ​។

កាល​សប្តាហ៍មុន ផ្នែក​ជាច្រើន​នៃ​ប្រទេសនេះត្រូវបានបិទស្ទើរតែទាំងស្រុង ដើម្បីសន្សំសំចៃថាមពល។ ខណៈដែលប្រជាជនអ៊ីរ៉ង់សាមញ្ញ និងមេដឹកនាំឧស្សាហកម្មបានព្រមានថាការខាតបង់ដែលអមមកជាមួយនូវ​ចំនួន​ទឹកប្រាក់​រា​ប់សិបពាន់លានដុល្លារនោះ លោក Pezeshkian មិនអាចផ្តល់ដំណោះស្រាយអ្វីក្រៅពីនិយាយថាគាត់សុំទោសនោះទេ។

ក្រុមមន្ត្រីបាននិយាយថា ឱនភាពនៃបរិមាណឧស្ម័នដែលប្រទេសនេះត្រូវដំណើរការមានចំនួនប្រហែល៣៥០លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយដោយសារសីតុណ្ហភាពបានធ្លាក់ចុះ និងតម្រូវការកើនឡើង មន្ត្រីត្រូវងាកទៅរកវិធានការខ្លាំងចំពោះការ​ប្រើប្រាស់ឧស្ម័ន​ជំនួស​​៕​

The post ​ទោះ​បី​​ជា​ប្រទេស​នាំ​ចេញ​ឥន្ធនៈធំ​ អ៊ីរ៉ង់​ប្រឈម​វិបត្តិខ្វះអគ្គិសនីធ្ងន់​ធ្ងរ​​ appeared first on Kampuchea Thmey Daily.