Apple ធ្លាក់ចេញពីតំណែងលក់ស្មាតហ្វូនដាច់ជាងគេនៅចិន ចំពេលការប្រកួតប្រជែងកាន់តែខ្លាំង
ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលផលិតទូរស័ព្ទដៃម៉ាក iPhone បានធ្លាក់ចេញពីតំណែងកំពូលលើការលក់ស្មាតហ្វូនដាច់បំផុតនៅក្នុងប្រទេសចិន The post Apple ធ្លាក់ចេញពីតំណែងលក់ស្មាតហ្វូនដាច់ជាងគេនៅចិន ចំពេលការប្រកួតប្រជែងកាន់តែខ្លាំង appeared first on Kampuchea Thmey Daily.
ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលផលិតទូរស័ព្ទដៃម៉ាក iPhone បានធ្លាក់ចេញពីតំណែងកំពូលលើការលក់ស្មាតហ្វូនដាច់បំផុតនៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារ Canalys ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ពេញមួយឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Vivo បានចាប់យកចំណែកទីផ្សារ ១៧ ភាគរយ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Huawei ប្រមាណ ១៦ ភាគរយ ខណៈក្រុមហ៊ុន Apple បានធ្លាក់ចំណាត់ថ្នាក់ទៅលេខ៣ ជាមួយនឹងចំណែកទីផ្សារ ១៥ ភាគរយ។
ទិន្នន័យដដែលបង្ហាញថា វាគឺជាការធ្លាក់ចុះនៃការលក់ស្មាតហ្វូនប្រចាំឆ្នាំដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៦ ជាមួយនឹងកំណត់ត្រាធ្លាក់ចុះទាំង៤ត្រីមាសក្នុងឆ្នាំ ២០១៤ រួមទាំងការធ្លាក់ចុះ ២៥ ភាគរយ នៅក្នុងត្រីមាសចុងក្រោយ។
លោក Toby Zhu អ្នកវិភាគរបស់ក្រុមហ៊ុន Canalys បាននិយាយថា៖ «នេះគឺជាលទ្ធផលប្រចាំឆ្នាំដ៏អាក្រក់បំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន»។
លោកបានកត់សម្គាល់ថា Apple ប្រឈមមុខនឹងការប្រកួតប្រជែងពីការបញ្ចេកលក់នូវស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Huawei កំណើននៃទូរស័ព្ទដែលអាចបត់បានក្នុងស្រុក និងម៉ាក Android ដូចជា Xiaomi និង Vivo ដែលទាក់ទាញអតិថិជនជាមួយនឹងបច្ចេកវិទ្យាថ្មីៗផ្សេងៗ។
គួរកត់សម្គាល់ថា ការធ្លាក់ចុះការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple កើតឡើងទោះបីជាក្រុមហ៊ុននេះបញ្ចេកយុទ្ធសាស្រ្តផ្សេងៗ រួមទាំងការលក់បញ្ចុះតម្លៃនូវម៉ូឌែលស្មាតហ្វូន iPhone ផ្សេងៗរបស់ខ្លួន៕
The post Apple ធ្លាក់ចេញពីតំណែងលក់ស្មាតហ្វូនដាច់ជាងគេនៅចិន ចំពេលការប្រកួតប្រជែងកាន់តែខ្លាំង appeared first on Kampuchea Thmey Daily.