សម្ដេចតេជោ ជំរុញឱ្យធ្វើច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជា «ពួកភេរវករ»
ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យធ្វើច្បាប់មួយដើម្បីដាក់អ្នកក្រុមជ្រុលនិយមមានបំណងបង្កអសន្តិសុខ បង្កើតសង្គ្រាម ជាពួកភេវករ The post សម្ដេចតេជោ ជំរុញឱ្យធ្វើច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជា «ពួកភេរវករ» appeared first on Kampuchea Thmey Daily.
ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យធ្វើច្បាប់មួយដើម្បីដាក់អ្នកក្រុមជ្រុលនិយមមានបំណងបង្កអសន្តិសុខ បង្កើតសង្គ្រាម ជាពួកភេវករ ដើម្បីថែរក្សាសន្ដិភាព ទប់ស្កាត់ការកើតឡើងវិញនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍។
ថ្លែងក្នុងមីទិញអបអរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជំរុញការប្ដេជ្ញាទប់ស្កាត់ការដណ្ដើមអំណាចដែលបំពានរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ ដោយថាទោះកម្ពុជាមានសន្តិភាព២៦ឆ្នាំក្ដី តែស្ថានភាពនៅតែផុយស្រួលដោយសារតែពួកជ្រុលនិយមនៅតែមានបំណងញុះញង់ពលរដ្ឋ និងមន្ត្រីរាជការក្រោកឡើងប្រឆាំងរដ្ឋ។
សម្ដេចតេជោថា គួរតែដល់ពេលកម្ពុជារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមទាំងនេះជាពួកភេរវករហើយ។
សម្ដេចថា៖ «វាដល់ពេលហើយដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាជ្រុលនិយមបង្កភាពវឹកវរបង្កអសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃនិងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់គឺជាភារវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោសដើម្បីការពារសន្ដិភាព»។
សម្ដេចតេជោបន្ថែមថាចាប់ពីពេលនេះកម្ពុជាត្រូវការបោះជំហានទៅរកប្រទេសជឿនលឿនដែលត្រូវការដំណើរការវែងឆ្ងាយបន្តទៀតដោយមិនត្រូវឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ជាថ្មីនោះទេ។
សម្ដេចជំរុញដល់ពលរដ្ឋ សមាជិកបក្សប្រជាជន និងបក្សក្រៅរដ្ឋាភិបាលចូលរួមសាមគ្គីជាធ្លុងមួយដើម្បីជំរុញសកម្មភាពនិងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មីសម្រេចបានជោគជ័យជូនជាតិមាតុភូមិបន្ថែមទៀត៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សម្ដេចតេជោ ជំរុញឱ្យធ្វើច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជា «ពួកភេរវករ» appeared first on Kampuchea Thmey Daily.