ស្លាប់១៨៤នាក់ក្នុងពេល៣ថ្ងៃ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា
កងទ័ពអ៊ីស្រាអែលបានផ្លោងគ្រាប់ និងវាយប្រហារតាមអាកាសចំនួន៩៤លើក ទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៧២ម៉ោងកន្លងមក ដែលសម្លាប់មនុស្សយ៉ាងហោចណាស់... The post ស្លាប់១៨៤នាក់ក្នុងពេល៣ថ្ងៃ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា appeared first on Kampuchea Thmey Daily.
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ទី៤ខែមករាឆ្នាំ២០២៥ថា កងទ័ពអ៊ីស្រាអែលបានផ្លោងគ្រាប់ និងវាយប្រហារតាមអាកាសចំនួន៩៤លើក ទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៧២ម៉ោងកន្លងមក ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨៤នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ការិយាល័យបានចាត់ទុកទង្វើនេះថា «គ្រោះថ្នាក់ និងឃោរឃៅ» ដែលផ្តោតលើជនស៊ីវិលដែលគ្មានអាវុធ និងតំបន់លំនៅដ្ឋាន ជាពិសេសនៅក្នុងទីក្រុងហ្គាហ្សា។
មន្ត្រីការពារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំងក្លា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ដែលប្រជាជនក្នុងតំបន់បានពិពណ៌នាថា ជារយៈពេលដ៏លំបាកបំផុតមួយ។
សេចក្តីថ្លែងការណ៍ដដែល បានទទូចឲ្យកងទ័ពអ៊ីស្រាអែលត្រូវទទួលខុសត្រូវទាំងស្រុងចំពោះ «ឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់» ទាំងនេះ ហើយថែមទាំងបានរិះគន់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងការគាំទ្រផ្នែកនយោបាយ។
បន្ថែមពីនេះ ប៉ាឡេស្ទីនក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រក្សាកាតព្វកិច្ចផ្លូវច្បាប់ និងសីលធម៌របស់ពួកគេ ដោយបញ្ជូនក្រុមស៊ើបអង្កេតឯករាជ្យ ដើម្បីចងក្រងឯកសារ «ឧក្រិដ្ឋកម្មដ៏សាហាវ» ទាំងនេះ និងធានាបានថាជនល្មើសត្រូវមានការទទួលខុសត្រូវ។
ការវាយប្រហារតាមអាកាសកាន់តែខ្លាំងរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃពុធអំពីការប្រើប្រាស់ «កម្លាំងដែលមិនធ្លាប់មានពីមុនមក» បើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង និងបញ្ឈប់ការបាញ់រ៉ុកកែតទៅលើទឹកដីអ៊ីស្រាអែល៕
ដោយ៖ ឈាង
The post ស្លាប់១៨៤នាក់ក្នុងពេល៣ថ្ងៃ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា appeared first on Kampuchea Thmey Daily.