ហ្វីយ៉ាតា ហួសចិត្តទង្វើអ្នកជិតខាង រស់នៅមិនចេះយល់គ្នា
តារាសម្តែងនិងជាអតីត Freshie Girls ស្រី ស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានបង្ហាញការហួសចិត្តជាខ្លាំងក្រោយសកម្មភាពរបស់អ្នករស់នៅជិតខាង The post ហ្វីយ៉ាតា ហួសចិត្តទង្វើអ្នកជិតខាង រស់នៅមិនចេះយល់គ្នា appeared first on Kampuchea Thmey Daily.
តារាសម្តែងនិងជាអតីត Freshie Girls ស្រី ស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានបង្ហាញការហួសចិត្តជាខ្លាំងក្រោយសកម្មភាពរបស់អ្នករស់នៅជិតខាង ដែលហាក់មិនគោរពឱ្យតម្លៃគ្នាក្នុងការរស់នៅ ពោលគឺបំពានលើសិទ្ធិអ្នកក្បែរខាង។
យោងតាមសំណេររបស់កញ្ញា ហ្វីយ៉ាតា បានរៀបរាប់ថា ឆ្ងល់អ្នកជិតខាងខ្លះចូលចិត្តមេសអារបស់ហូបចុ កសល់សំរាមផ្ទះឯងតែយកមកចោលតែកៀនៗ ផ្ទះគេហ្នឹង (ខ្ញុំនិយាយនេះសម្រាប់តែផ្ទះមួយទេព្រោះ អ្នកជិតខាងខ្ញុំ២ផ្ទះផ្សេងទៀតគួរឱ្យគោរពស្រលាញ់ណាស់ ពួកគាត់មិនចេះអំនួតឬបំពានគេទេ)។
ហ្វីយ៉ាតា និយាយបន្តថា ឡានសំរាមបុរីមកយកសំរា មពេលណាក៏មកគោះទ្វាផ្ទះខ្ញុំសួរដែរថាសំរាមចោល កៀនផ្ទះចែ ជាសំរាមចែមែន” ឡើង២-៣ដង ធុញហ្មងមនុស្សរវល់រកសុីត្រូវមកចាំបើកទ្វាឆ្លើយរឿងសំរាមរាល់អាទិត្យ បានតែថតពី CCTV post ឱ្យគេស្គាល់តាសទាំងដែលផ្ទះខ្ញុំមានរបៀបណាស់រឿងចោលសំរាមព្រោះផ្ទះខ្ញុំបានបង់ថ្លៃសេវាថែទាំ និងថ្លៃសំរាមត្រឹមត្រូវ មិនមែនដើរចោលកៀនផ្ទះគេទេ។
តារាសម្តែង ហ្វីយ៉ាតា បានបន្តទៀតថាមកចោលម្ដងឆ្វេងម្ដងស្ដាំអ្នកមិនដឹងគេគិតថាផ្ទះនាងអត់របៀ យ៉ាងណាទៅផ្ទះឯងចេះចង់ស្អាតចុះផ្ទះគេ? អ៊ីចឹងកុំឆ្ងល់ថាសុខៗថីបានមុខគេមិនចង់មើលគេមិនចង់គោរព រឿងធ្វើរោង៣ថ្ងៃជាប់គ្នាមួយទៀតបិទផ្លូវមុន ផ្ទះមិនអោយឡានយើងចេញបានពីផ្ទះហើយម្ចាស់រោងសុំតែបុរី តែមិនបានមកគួរសមឬមកប្រាប់អោយយើងអោយដឹងមួយមាត់ថាសុំបិទផ្លូវមុនផ្ទះ២-៣ថ្ងៃណា ។
បន្ថែមពីនេះ ហ្វីយ៉ាតា បានលើកទៀតថាធ្វើដូចខ្លួនធំអស់គេបើគ្រាន់តែប្រាប់ទៅវាជាការគោរពគ្នាតើបើបា នប្រាប់ចិត្តយើងក៏ទទួលយកបានតែរឿងហ្នឹងវាហួស ហើយក៏គិតថាអ្នកជិតខាងបិទភ្នែកបិទច្រមុះទៅតែឥ ឡូវរឿងសំរាមនេះព្រះអើយមិចអ៊ីចឹង។
សូមបញ្ជាក់ថាស្រីស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតាគឺជាតារាសម្តែងនិងជាអតីតFreshie Girlsដែល ធ្លាប់មា នភាពល្បីល្បាញខ្លាំងទោះបីជាពេលនេះតារាស្រីរូបនេះហាក់ឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែនប៉ុន្តែហ្វីយ៉ាតានៅតែតារាស្រីម្នាក់ដែលមានមហាជនជាច្រើន ចាប់អារម្មណ៍តាមរយៈការលេងស្ទាយ៍តែងខ្លួនប្លែកៗ មិនដែលឲ្យច្រឡំគេឡើយ៕ អត្ថបទ៖ ចាន់រ៉ា
The post ហ្វីយ៉ាតា ហួសចិត្តទង្វើអ្នកជិតខាង រស់នៅមិនចេះយល់គ្នា appeared first on Kampuchea Thmey Daily.