លោក Trump ថា ពន្ធដែលតម្លើង លើកាណាដា និងម៉ិកស៊ិក នឹងមកដល់ថ្ងៃសៅរ៍

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពន្ធ ២៥ភាគរយ លើប្រទេសកាណាដា និងម៉ិកស៊ិក នឹងមកដល់នៅថ្ងៃសៅរ៍ ប៉ុន្តែលោកនៅតែពិចារណាថា តើត្រូវបញ្ចូលប្រេង ពីប្រទេសទាំងនោះ ជាផ្នែកនៃពន្ធនាំចូលរបស់លោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការិយាល័យ Oval អំពីការយកពន្ធប្រេង ពីប្រទេសកាណាដា និងម៉ិកស៊ិកថា “យើងអាចឬមិនអាច” ។ “យើងនឹងសម្រេចចិត្តប្រហែលជាយប់នេះ”។ លោក Trump បាននិយាយថា ការសម្រេចចិត្ត របស់លោកនឹងផ្អែកលើថា តើតម្លៃប្រេងដែលយកដោយដៃ គូពាណិជ្ជកម្មទាំងពីរមានភាពយុត្តិធម៌ បើទោះបីជាមូលដ្ឋាន នៃពន្ធគំរាមកំហែងរបស់លោកទាក់ទងនឹងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធសារធាតុគីមី ដែលប្រើសម្រាប់ថ្នាំញៀន ប្រភេទ fentanyl ក៏ដោយ។ ហានិភ័យនៃការតម្លើង ពន្ធលើប្រេងកាណាដា និងម៉ិកស៊ិក អាចបំផ្លាញការសន្យាម្តងហើយម្តងទៀតរបស់លោក Trump ដើម្បីបន្ថយអតិផរណា ទាំងមូលដោយកាត់បន្ថយថ្លៃ […]

លោក Trump ថា ពន្ធដែលតម្លើង លើកាណាដា និងម៉ិកស៊ិក នឹងមកដល់ថ្ងៃសៅរ៍

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពន្ធ ២៥ភាគរយ លើប្រទេសកាណាដា និងម៉ិកស៊ិក នឹងមកដល់នៅថ្ងៃសៅរ៍ ប៉ុន្តែលោកនៅតែពិចារណាថា តើត្រូវបញ្ចូលប្រេង ពីប្រទេសទាំងនោះ ជាផ្នែកនៃពន្ធនាំចូលរបស់លោក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការិយាល័យ Oval អំពីការយកពន្ធប្រេង ពីប្រទេសកាណាដា និងម៉ិកស៊ិកថា “យើងអាចឬមិនអាច” ។ “យើងនឹងសម្រេចចិត្តប្រហែលជាយប់នេះ”។

លោក Trump បាននិយាយថា ការសម្រេចចិត្ត របស់លោកនឹងផ្អែកលើថា តើតម្លៃប្រេងដែលយកដោយដៃ គូពាណិជ្ជកម្មទាំងពីរមានភាពយុត្តិធម៌ បើទោះបីជាមូលដ្ឋាន នៃពន្ធគំរាមកំហែងរបស់លោកទាក់ទងនឹងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធសារធាតុគីមី ដែលប្រើសម្រាប់ថ្នាំញៀន ប្រភេទ fentanyl ក៏ដោយ។

ហានិភ័យនៃការតម្លើង ពន្ធលើប្រេងកាណាដា និងម៉ិកស៊ិក អាចបំផ្លាញការសន្យាម្តងហើយម្តងទៀតរបស់លោក Trump ដើម្បីបន្ថយអតិផរណា ទាំងមូលដោយកាត់បន្ថយថ្លៃ ដើមថាមពល ។ ការចំណាយដែលទាក់ទងនឹងពន្ធគយ អាចត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់ក្នុងទម្រង់តម្លៃសាំងខ្ពស់ ដែលជាបញ្ហាដែលលោក Trump បានដាក់នៅចំកណ្តាល នៃយុទ្ធនាការប្រធានាធិបតីសាធារណរដ្ឋរបស់លោក ខណៈដែលលោកបានប្តេជ្ញា កាត់បន្ថយការចំណាយ ថាមពលពាក់កណ្តាលក្នុងរយៈពេលមួយឆ្នាំ។

លោក Trump បាននិយាយ នៅឯសាលាក្រុងឆ្នាំ២០២៤ ក្នុងរដ្ឋ Pennsylvania ថា “មួយឆ្នាំចាប់ពីថ្ងៃទី ២០ ខែមករា យើងនឹងកាត់បន្ថយតម្លៃថា មពលរបស់អ្នកនៅពាក់កណ្តាល ទូទាំងប្រទេស” ៕
ប្រែសម្រួលៈ ណៃ តុលា