ការដ្ឋានសាងសង់ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបាន ប្រមាណ ៥២%

ភ្នំពេញ៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល កំពុងដំណើរការការដ្ឋានសាងសង់ ដែលសម្រេចបានប្រមាណ៥២% គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ​ បានឱ្យដឹងនៅថ្ងៃទី៣១នេះថា គិតមកដល់ពេលនេះការដ្ឋាន សាងសង់ស្ពាន អាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ៥២%ហើយ ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះ និងសសរស្ពានរួចរាល់ហើយ។ លោកស្រី បន្តថា បច្ចុប្បន្នកំពុងតែដំឡើង ធ្នឹមបេតុង បានប្រមាណជាង៦០% (៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាន នៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះ និងសសររួចហើយ ។ ឯការដំឡើងធ្នឹម នឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។ លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ […]

ការដ្ឋានសាងសង់ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់សម្រេចបាន ប្រមាណ ៥២%

ភ្នំពេញ៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល កំពុងដំណើរការការដ្ឋានសាងសង់ ដែលសម្រេចបានប្រមាណ៥២% គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ​ បានឱ្យដឹងនៅថ្ងៃទី៣១នេះថា គិតមកដល់ពេលនេះការដ្ឋាន សាងសង់ស្ពាន អាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ៥២%ហើយ ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះ និងសសរស្ពានរួចរាល់ហើយ។

លោកស្រី បន្តថា បច្ចុប្បន្នកំពុងតែដំឡើង ធ្នឹមបេតុង បានប្រមាណជាង៦០% (៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាន នៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)បានសាងសង់គ្រឹះ និងសសររួចហើយ ។ ឯការដំឡើងធ្នឹម នឹងរៀបចំចាប់ពីខែមេសាខាងមុខនេះ។

លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះការសាងសង់ ដំឡើងធ្នឹមស្ពាននេះ នឹងមានបិទចរាចរណ៍ រវាងមហាវិថីសម្តេច តេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលាន សម្តេចតេជោ និងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ម្តងម្កាល ដោយសារការដ្ឋាន ត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារឱ្យបានទាន់ផែនការ ។ ដូចនេះសូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំនេះ មេត្តាយោកយល់និងអធ្យាស្រ័យ។

ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី បានធ្វើពិធីបើកការដា្ឋន កាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។

សូមបញ្ជាក់ថា គម្រោងស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់ការដ្ឋានទាំងមូល នៅខែមិថុនាឆ្នាំ២០២៥ ទៅតាមផែនការដែលបានគ្រោងទុក ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក និងប្រើប្រាស់រយៈពេល១២ខែ៕