ឥណ្ឌា៖ ១៥នាក់ស្លាប់ នៅក្នុងឧប្បតិហេតុជាន់គ្នា នៅក្នុងពិធីបុណ្យមុជទឹកលាងបាប នៅទន្លេគង្គារ
បរទេស៖ វេជ្ជបណ្ឌិតម្នាក់នៅឯពិធីបុណ្យ Kumbh Mela ក្នុងស្រុក Prayagraj បានប្រាប់ AFP កាលពីថ្ងៃពុធថា ការរត់ជាន់គ្នានៅឯការជួបជុំសាសនាដ៏ធំបំផុត របស់ពិភពលោកនៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ពិធីបុណ្យរយៈពេលប្រាំមួយសប្តាហ៍ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតតែមួយគត់ នៅលើប្រតិទិនសាសនាហិណ្ឌូ ហើយមនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅថ្ងៃពុធសម្រាប់ថ្ងៃដ៏ពិសិដ្ឋ នៃការងូតទឹកនៅឯចំណុចប្រសព្វនៃទន្លេអង្គារ និងទន្លេ យ៉ាមូណា ។ វេជ្ជបណ្ឌិតនៅទីក្រុង Prayagraj បាននិយាយក្នុងលក្ខខណ្ឌអនាមិកខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យ និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានស្លាប់សម្រាប់ពេលនេះ។ អ្នកផ្សេងទៀតកំពុងត្រូវបានព្យាបាល” ។ ក្រុមជួយសង្គ្រោះត្រូវបានគេមើលឃើញថា កំពុងធ្វើការជាមួយអ្នកធ្វើធម្មយាត្រា ដើម្បីដឹកជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ Akanksha Rana បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India (PTI) ថា ការរត់ជាន់គ្នាបានចាប់ផ្តើមរុញច្រានគ
បរទេស៖ វេជ្ជបណ្ឌិតម្នាក់នៅឯពិធីបុណ្យ Kumbh Mela ក្នុងស្រុក Prayagraj បានប្រាប់ AFP កាលពីថ្ងៃពុធថា ការរត់ជាន់គ្នានៅឯការជួបជុំសាសនាដ៏ធំបំផុត របស់ពិភពលោកនៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងជាច្រើននាក់ទៀតរងរបួស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ពិធីបុណ្យរយៈពេលប្រាំមួយសប្តាហ៍ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតតែមួយគត់ នៅលើប្រតិទិនសាសនាហិណ្ឌូ ហើយមនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅថ្ងៃពុធសម្រាប់ថ្ងៃដ៏ពិសិដ្ឋ នៃការងូតទឹកនៅឯចំណុចប្រសព្វនៃទន្លេអង្គារ និងទន្លេ យ៉ាមូណា ។
វេជ្ជបណ្ឌិតនៅទីក្រុង Prayagraj បាននិយាយក្នុងលក្ខខណ្ឌអនាមិកខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យ និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានស្លាប់សម្រាប់ពេលនេះ។ អ្នកផ្សេងទៀតកំពុងត្រូវបានព្យាបាល” ។
ក្រុមជួយសង្គ្រោះត្រូវបានគេមើលឃើញថា កំពុងធ្វើការជាមួយអ្នកធ្វើធម្មយាត្រា ដើម្បីដឹកជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ Akanksha Rana បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India (PTI) ថា ការរត់ជាន់គ្នាបានចាប់ផ្តើមរុញច្រានគ្នា
សូមជម្រាបថា អ្នករៀបចំបានព្យាករណ៍ថា នឹងមានអ្នកធ្វើធម្មយាត្រារហូតដល់ ៤០០ លាននាក់នឹងទៅចូលរួមមុនថ្ងៃចុងក្រោយ ធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ។
បន្ថែមលើសពីនេះ គឺមានមនុស្សរហូតដល់ជាង ៤០០នាក់ បានស្លាប់បន្ទាប់ពីត្រូវបានជាន់គ្នា ឬលង់ទឹកនៅពិធីបុណ្យ Kumbh Mela នៅថ្ងៃតែមួយ កាលពីក្នុងឆ្នាំ ១៩៥៤ ដែលជាចំនួនអ្នកស្លាប់ច្រើនបំផុត នៅក្នុងគ្រោះមហន្តរាយទាក់ទងនឹង ការប្រមូលផ្តុំគ្នាយ៉ាងច្រើននៅទូទាំងពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា