របាយការណ៍សកល បង្ហាញ​ថា ជំងឺផ្តាសាយបក្សីឆ្លង​ថនិកសត្វ​កើនឡើងទ្វេដង​​​

របាយការណ៍ថ្មីពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH) បានបង្ហាញថាការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាសកលលើថនិកសត្វដែលកើនឡើងទ្វេដងក្នុងឆ្នាំ២០២៤... The post របាយការណ៍សកល បង្ហាញ​ថា ជំងឺផ្តាសាយបក្សីឆ្លង​ថនិកសត្វ​កើនឡើងទ្វេដង​​​ appeared first on Kampuchea Thmey Daily.

របាយការណ៍សកល បង្ហាញ​ថា ជំងឺផ្តាសាយបក្សីឆ្លង​ថនិកសត្វ​កើនឡើងទ្វេដង​​​

របាយការណ៍ថ្មីពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH) បានបង្ហាញថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជា​សកលលើថនិកសត្វកើនឡើងទ្វេដងក្នុងឆ្នាំ២០២៤ និងបង្កើនការព្រួយបារម្ភអំពីការផ្លាស់ប្ដូរទម្រង់មេរោគដែលអាចរីករាលដាល​ទៅ​កាន់​​ចំណោមមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA នៅថ្ងៃទី២៤ខែឧសភានេះ។

(រូបភាព៖ AP)

ចំនួនករណីថនិកសត្វ​កើតជំងឺផ្តាសាយបក្សី បានកើនឡើងដល់ ១,០២២ ក្បាលនៅទូទាំង ៥៥ ប្រទេស ដោយ​កើនឡើងពី ៤៥៩ ក្នុងឆ្នាំ ២០២៣។ ទោះបីហានិភ័យនៃការឆ្លង​ទៅ​កាន់​មនុស្សនៅតែមានកម្រិតទាប វត្តមានរបស់ជំងឺគ្រុនផ្តាសាយបក្សីដែលកំពុងកើនឡើងនៅក្នុងប្រភេទសត្វចិញ្ចឹម ដូចជា គោ ក្របី ឆ្កែ និងឆ្មា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ជាពិសេសជាមួយនឹងសញ្ញានៃការផ្លាស់ប្តូរទម្រង់របស់មេរោគ​គ្រុន​ផ្តាសាយបក្សី​។

របាយការណ៍ក៏បានគូសបញ្ជាក់ពីការរីករាលដាលនាពេលថ្មីៗនេះក្នុងចំណោមសត្វគោយកទឹកដោះនៅសហរដ្ឋអាមេរិក និង​ការស្លាប់មនុស្សឆ្លងមេរោគដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ជំងឺគ្រុនផ្តាសាយបក្សីបានបំផ្លិចបំផ្លាញឧស្សាហកម្មបសុបក្សី បណ្តាលឱ្យមានការបំផ្លាញ​​សត្វ​នៅកសិដ្ឋាន​ចិញ្ចឹម​មាន់​ និងរំខានដល់សន្តិសុខស្បៀងពិភពលោក។ WOAH បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការជាសាកលកាន់តែរឹងមាំ ការឃ្លាំមើល សុវត្ថិភាពជីវសាស្ត្រ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំង។ យុទ្ធនាការចាក់វ៉ាក់សាំង​លើ​សត្វ​ទាដ៏ជោគជ័យរបស់ប្រទេសបារាំងត្រូវបានចាត់ទុកថាជាគំរូមួយ ដោយកាត់បន្ថយការរាតត្បាតដែលរំពឹងទុកពី ៧០០ក្បាល មកត្រឹម ១០ក្បាល។

WOAH ក៏បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការវិនិយោគលើប្រព័ន្ធសុខភាពសត្វ ដោយហៅជំងឺគ្រុនផ្តាសាយបក្សីថាជាភាពអាសន្នជាសកលដែលគំរាមកំហែងដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសុខភាពសាធារណៈ៕

(រូបភាព៖ AP)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន​ សុភាព

The post របាយការណ៍សកល បង្ហាញ​ថា ជំងឺផ្តាសាយបក្សីឆ្លង​ថនិកសត្វ​កើនឡើងទ្វេដង​​​ appeared first on Kampuchea Thmey Daily.