ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៧ ពាន់លានដុល្លារ កើនឡើងខ្ពស់
បើតាមលោក ហុង វណ្ណៈ ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្ម នៅតែបន្តកើតមាន... The post ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៧ ពាន់លានដុល្លារ កើនឡើងខ្ពស់ appeared first on Kampuchea Thmey Daily.

នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិនមានទំហំទឹកប្រាក់ ៧,៦៣ ពាន់លានដុល្លារ កើនឡើង ២៧,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅចិនចំនួន ៦៣៤ លានដុល្លារ ធ្លាក់ចុះ ៣,៦% ចំណែកឯចិននាំចូលមកវិញជាង ៧ ពាន់លានដុល្លារ កើន ៣១,៤%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីថានៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ ថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនច្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន។
លោកបានថ្លែងថា៖ «យើងនាំចូលវត្ថុធាតុដើម ដូចជាក្រណាត់ ឡេវ រួត យាយចំទៅយើងត្រូវការប្រើប្រាស់សម្រាប់នាំចេញ ឥវ៉ាន់សម្រាប់នាំចេញទៅអឺរ៉ុប វត្ថុធាតុដើមភាគច្រើនគឺយើងនាំចូលពីចិន»។
បើតាមលោក ឡោ វិចិត្រ កម្ពុជាក៏ត្រូវតែរកវិធីខ្លះដើម្បីបង្រួញអតិរេកពាណិជ្ជកម្មឱ្យតួចជាងនេះ ដោយគួរតែមានរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯកខ្លះ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជាចិនមិនមានកំណើនខ្ពស់ទេ ដោយសារចិនមានផលិតកម្មរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្មច្រើននៅកម្ពុជា។
បើតាមលោក ហុង វណ្ណៈ ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្ម នៅតែបន្តកើតមាន ដោយសារកម្ពុជាមានតម្រូវការធំពីប្រទេសចិន ដែលមានសម្ភារបរិក្ខាផ្សេងៗ។
តម្រូវការ វត្ថុធាតុដើម សម្ភារៈ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារៈវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន៕
អត្ថបទ៖ ឡេង ដេត
The post ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៧ ពាន់លានដុល្លារ កើនឡើងខ្ពស់ appeared first on Kampuchea Thmey Daily.