ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ... The post ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ appeared first on Kampuchea Thmey Daily.

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ប្រជាពលរដ្ឋ ថា ទុរេន​មួន​ថង​វៀតណាម លក់​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ តែ​គ្មាន​ការ​ត្រួត​ពិនិត្យ។ ពាក់ព័ន្ធ​ករណី​នេះ ពលរដ្ឋ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ត្រួត​ពិនិត្យ​បញ្ហា​ទុរេន​នេះ​ផង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ពួកគាត់។

ទុរេន​ខ្មែរ​ដល់​បណ្តើរៗ ហើយ មាន​ប្រភេទ​ទុរេន​រី ៦ និង​ប្រភេទ​ទុរេន​ដូនតា សម្រាប់​ហូប​លក្ខណៈ​គ្រួសារ តែ​មិន​ទាន់​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជា​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ ខណៈ​ម្ចាស់​ចម្ការ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អះអាង​ថា ពូជ​ទុរេន​មួន​ថង នៅ​ដើម​ខែ ៦ ទើប​ប្រមូល​ផល។ តែ​ទោះជា​យ៉ាង​ណា គេ​ឃើញ​មាន​ទុរេន​មួន​ថង បាន​ដាក់​ពង្រាយ​លក់​លើ​ទីផ្សារ​ក្នុង​ខេត្ត​យ៉ាង​ច្រើន អាជីវករ​ប្រាប់​ថា ជា​ទុរេន​ប្រមូល​មកពី​ចម្ការ​ក្នុង​ស្រុក​មេមត់​ទៅវិញ។ ទន្ទឹម​នេះ ក្នុង​បណ្ដាញ​សង្គម​បញ្ជាក់​ថា ទុរេន​វៀតណាម​ នាំ​ចូល​ទៅ​ទីផ្សារ​ប្រទេស​ចិន លក់​មិន​ដាច់​ ព្រោះ​មាន​ជាតិ​គីមី។ ឥលូវ​ទីផ្សារ​ក្នុង​ខេត្ត​មាន​លក់​ទុរេន​មួន​ថង មុន​ទុរេន​ក្នុង​ស្រុក​ដល់​ទៅវិញ។

លោក យឹម ដានី អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​កំពាន់ ឃុំ​កំពាន់ ស្រុក​មេមត់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទុរេន​ក្នុង​ចម្ការ​គាត់​មាន ២ ប្រភេទ គឺ ពូជ​មួន​ថង និង​ ពូជ​រី ៦ ហើយ ​រី​ ៦​ ដល់​បណ្តើរៗ​ ហើយ តែ​តិចតួច​ទេ គ្រាន់​ហូប។ រីឯ​ពូជ​មួន​ថង មិន​ទាន់​ដល់​ទេ ទាល់តែ​ថ្ងៃ​ទី ៥ ខែ​មិថុនា ខាងមុខ​ ទើប​ប្រមូល​ផល លក់​ទៅកាន់​ទីផ្សារ។

លោក ដា​នី បាន​បញ្ជាក់​ទៀត​ថា ទុរេន​មួន​ថង​របស់​កសិករ​ក្នុងស្រុក​មិន​ទាន់​មាន​លក់​ទេ តែ​បើ​មាន​លក់​មិន​ដឹង​យក​មកពី​ណា​នោះ​ទេ។

ដោយឡែក​ចំពោះ​អាជីវករ​លក់​ទុរេន​មួន​ថង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត បាន​អះអាង​ហើយ​ធានា​ថា ទុរេន​នេះ​បេះ​មកពី​ចម្ការ​ក្នុងស្រុក​មេមត់។

ទាក់ទិន​បញ្ហា​ទុរេន​នេះ​ដែរ លោក ប៉ែន កុសល អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅឡើយ​ទេ៕

អត្ថបទ ៖ សាន វិឡែម

The post ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ appeared first on Kampuchea Thmey Daily.