បាន​បទពិសោធន៍ពីឪពុក កសិករម្នាក់ចិញ្ចឹមទា​និង​ច្នៃប្រឌិតបន្ថែម​​ បង្កើត​ចំណូលដល់គ្រួសារ

ដោយសារមានបទពិសោធន៍ពីឪពុក​ ការចិញ្ចឹម​ទា​រយៈពេលជាច្រើន​ឆ្នាំ...... The post បាន​បទពិសោធន៍ពីឪពុក កសិករម្នាក់ចិញ្ចឹមទា​និង​ច្នៃប្រឌិតបន្ថែម​​ បង្កើត​ចំណូលដល់គ្រួសារ appeared first on Kampuchea Thmey Daily.

បាន​បទពិសោធន៍ពីឪពុក កសិករម្នាក់ចិញ្ចឹមទា​និង​ច្នៃប្រឌិតបន្ថែម​​ បង្កើត​ចំណូលដល់គ្រួសារ

លោក ទី សុខរើន ជាម្ចាស់កសិដ្ឋានចិញ្ចឹមទា ស្ថិតនៅក្នុងភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្ត​បាត់ដំបង​បានឲ្យ​ដឹងថា ដោយសារមានបទពិសោធន៍ពីឪពុក​ ការចិញ្ចឹមទារយៈពេលជាច្រើន​ឆ្នាំមកនេះបាន​រីកចម្រើន​ ដែល​បានជួយ​ឲ្យ​​សេដ្ឋកិច្ចគ្រួសាររបស់​លោក​បាន​ល្អ​ប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ការចិញ្ចឹមទាទាមទាឲ្យមានបទពិសោធន៍និងច្នៃប្រឌិតដើម្បីតម្រូវការលើទីផ្សារ ទើបមិនមានការប្រឈមលើការចិញ្ចឹម។ កសិករ​រូបនេះ​បាន​ចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមទាមាន ២ យ៉ាង។ ទីមួយ​គឺការចិញ្ចឹមទាយកពងភ្ញាស់យកកូនលក់ និងមួយ​ទៀត​យកពងទៅភ្ញាស់ធ្វើជាពងទាកូន លក់ចែកចាយបន្តដើម្បីទទួលបានចំណូលបន្ថែម​។

បើគិតមកដល់ពេលនេះ ទា​របស់លោក ទី សុខរើន ​ដែល​ចិញ្ចឹម​ជាង​ ៤ ឆ្នាំ កើន​ប្រមាណ ៤ ពាន់ក្បាល។

លោក ទី សុខរើន បាន​ឲ្យ​ដឹ​ង​ថា ឆ្នាំដំបូងពេលលោកចិញ្ចឹម​ដោយ​ប្រមូល​យក​ពងទាលក់។ តែក្រោយមកលោកច្នៃប្រឌិតពងទាឲ្យមានប្រយោជន៍ ក្នុងនោះពងទាមួយចំនួនលោកបានភ្ញាស់ជាកូនលក់ឲ្យអតិថិជន​យកទៅចិញ្ចឹមបន្ត ហើយមួយផ្នែកទៀតលោកបានភ្ញាស់លក់ជាពងទាកូន ដែលបច្ចុប្បន្នមនុស្សម្នាពេញនិយមក្នុងការទទួលទាន។

សម្រាប់កូនទាដែលលោកបានភ្ញាស់លក់ កូនទាញីលក់ក្នុងតម្លៃ ២២០០ រៀលក្នុងកូនទា១ ហើយកូនទាឈ្មោលលក់តម្លៃ ៥០០ រៀល ក្នុងកូនទា១

លោកថា បច្ចុប្បន្នតម្រូវការពងទាលោកមានការខ្វះខាត លោកក៏បានប្រមូលទិញពងទាពីកន្លែងផ្សេងផងដែរ ដើម្បីតម្រូវការពងទាកូនបន្ថែមនៅលើទីផ្សារ។

កសិកររូបនេះបន្តថា មុខ​របរ​ចិញ្ចឹមទារយៈពេល ៤ ឆ្នាំមកនេះ មិនសូវជា​​ជួបការលំបាកនោះទេ ហើយការថែទាំក៏មិនពិបាក​ដែរ គឺគ្រាន់តែផ្តល់ចំណី ២ ដងក្នុង១ថ្ងៃ គឺព្រឹកនិងល្ងាចជាការស្រេច។ ចំពោះជំងឺ​ក៏មិនប្រឈមដែរ ព្រោះលោកបានប្រើថ្នាំឲ្យទាគ្រប់គ្រាន់សម្រាប់ថែទាំសុខភាពបញ្ចៀសកើតមានជំងឺ​ផ្សេង។

យ៉ាងណាមិញ ចំពោះការប្រឈម មានខ្លះៗដែរ ក្នុងរដូវក្តៅមានងាប់ខ្លះ តែចំពោះជំងឺ​គ្មានទេ៕

អត្ថបទ÷សៅ សារិទ្ធ

The post បាន​បទពិសោធន៍ពីឪពុក កសិករម្នាក់ចិញ្ចឹមទា​និង​ច្នៃប្រឌិតបន្ថែម​​ បង្កើត​ចំណូលដល់គ្រួសារ appeared first on Kampuchea Thmey Daily.