ធន់ វណ្ណា បង្ហើបក្ដីស្រមៃចង់បានក្របខណ្ឌរដ្ឋដូចកីឡាករដទៃទៀតក្នុងក្លឹប
កីឡាករ ធន់ វណ្ណា បង្ហើបក្ដីស្រមៃចង់បានក្របខណ្ឌជាមន្ត្រីកងយោធពលខេមរភូមិន្ទ The post ធន់ វណ្ណា បង្ហើបក្ដីស្រមៃចង់បានក្របខណ្ឌរដ្ឋដូចកីឡាករដទៃទៀតក្នុងក្លឹប appeared first on Kampuchea Thmey Daily.

កីឡាករ ធន់ វណ្ណា បង្ហើបក្ដីស្រមៃចង់បានក្របខណ្ឌជាមន្ត្រីកងយោធពលខេមរភូមិន្ទ និងគ្រងឯកសណ្ឋានដូចកីឡាករដទៃ ឬរៀមច្បងក្នុងក្លឹបដែលជោគជ័យជាមួយវិស័យកីឡាប្រដាល់នេះរួចហើយ។

វណ្ណា និងលោក ធន់ សុភា
អ្នកប្រដាល់មកពីខេត្តក្រចេះ ធន់ វណ្ណា លើកឡើងថា បច្ចុប្បន្ននេះរូបគេនៅមិនទាន់ជោគជ័យនៅឡើយទេក្នុងវិស័យប្រដាល់នេះបូករួមទាំងបច្ចេកទេស និងក្ដីស្រមៃធំៗមួយចំនួនទៀត។ ចំពោះសមត្ថភាពគឺនៅខ្វះខាតត្រូវបំពេញបន្ថែមច្រើនចំណុចទៀត។

សិស្សច្បង វណ្ណា ដែលទទួលបានក្របខណ្ឌរដ្ឋ
កូនសិស្សលោក ធន់ សុភាព បន្ថែមទៀតថារូបគេតែងតែស្រមៃហើយស្រមៃទៀតគឺចង់ពាក់ឯកសណ្ឋានជាកងយោធពលខេមរភូមិន្ទដូចកីឡាករ និងរៀមច្បងដទៃទៀតក្នុងក្លឹបអីចឹងដែរ។ ពិសេសគឺចង់ជោគជ័យទទួលបានកេរ្តិ៍ឈ្មោះល្បី និងទ្រព្យសម្បត្តិផ្សេងៗពីប្រដាល់ដូចគេឯងនាពេលបច្ចុប្បន្ននេះ។
បញ្ជាក់ដែរថា ធន់ វណ្ណា ជាកីឡាករក្នុងក្លឹបប្រដាល់ធន់សុភាគុនខ្មែរ និងជាអ្នកប្រដាល់ជួរមុខមួយរូបនៅកម្ពុជាពិសេសលើប្រភេទទម្ងន់ ៦០គីឡូក្រាម។ រូបគេធ្លាប់ទប់ទល់ជាមួយ ពេជ្រ សម្បត្តិ និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះនាពេលកន្លងទៅ។ វណ្ណា ចូលហ្វឹកហាត់ប្រដាល់នៅអំឡុងឆ្នាំ២០២០ ជាមួយលោក ធន់ សុភា រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទដោយ៖ នួន ស៊ីណា
The post ធន់ វណ្ណា បង្ហើបក្ដីស្រមៃចង់បានក្របខណ្ឌរដ្ឋដូចកីឡាករដទៃទៀតក្នុងក្លឹប appeared first on Kampuchea Thmey Daily.