ព្រឹត្តិការណ៍ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ ចាប់ដំណើរការនៅទីក្រុង Wuhan ខេត្ត Hubei
នាយប់ថ្ងៃទី៧ ខែឧសភា បណ្តាញទូរទស្សន៍CGTNនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយផ្នែកឃោសនាការនៃគណៈកម្មការបក្សក្រុង Wuhan និងបានអញ្ជើញមន្ត្រីទូតមកពីប្រទេសចំនួន៥ រួមមានឯកអគ្គរដ្ឋទូតវៀតណាម ឯកអគ្គរដ្ឋទូតនេប៉ាល់ និងមន្ត្រីទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសចិន ព្រមទាំងអ្នកសារព័ត៌មានសំខាន់ៗចំនួន២០ រូបមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ ឡាវ តួកគី និងប្រទេសដទៃទៀត ដើម្បីរួមគ្នាចាប់ផ្តើមដំណើរការសកម្មភាពយកបទសម្ភាសន៍រួមគ្នានៃប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេសនៅទីក្រុង Wuhan ឈ្មោះ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ ។ នៅក្នុងពិធីចាប់ដំណើរការ លោក An Xiaoyu និពន្ធនាយករងអចិន្ត្រៃយ៍នៃCGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្រ្វិកនៃ CMG បានថ្លែងថា ព្រឹត្តិការណ៍លើកដំបូងនៃ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ នឹងចាប់ផ្តើមពីការស្វែងយល់ពីទីក្រុងWuhan ហើយបានអញ្ជើញក្រុមសារព័ត៌មានសំខាន់ៗមកពីប្រទេសចំនួន៥ រួមមានស្ថានីយទូរទស្សន៍វៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ថានីយទូរទស្សន៍ជាតិឥណ្ឌូណេស៊ី ស្ថានីយទូរទស្សន៍ជាតិឡាវ វិទ្យុជាតិឡាវ វិទ្យុនិងទូរទស្សន៍ជាតិតួកគី ស្ថានីយទូរទស្សន៍ជនជាតិថៃ មកកាន់ទីក្រុង Wuhan

នាយប់ថ្ងៃទី៧ ខែឧសភា បណ្តាញទូរទស្សន៍CGTNនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយផ្នែកឃោសនាការនៃគណៈកម្មការបក្សក្រុង Wuhan និងបានអញ្ជើញមន្ត្រីទូតមកពីប្រទេសចំនួន៥ រួមមានឯកអគ្គរដ្ឋទូតវៀតណាម ឯកអគ្គរដ្ឋទូតនេប៉ាល់ និងមន្ត្រីទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសចិន ព្រមទាំងអ្នកសារព័ត៌មានសំខាន់ៗចំនួន២០ រូបមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ ឡាវ តួកគី និងប្រទេសដទៃទៀត ដើម្បីរួមគ្នាចាប់ផ្តើមដំណើរការសកម្មភាពយកបទសម្ភាសន៍រួមគ្នានៃប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេសនៅទីក្រុង Wuhan ឈ្មោះ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ ។

នៅក្នុងពិធីចាប់ដំណើរការ លោក An Xiaoyu និពន្ធនាយករងអចិន្ត្រៃយ៍នៃCGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្រ្វិកនៃ CMG បានថ្លែងថា ព្រឹត្តិការណ៍លើកដំបូងនៃ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ នឹងចាប់ផ្តើមពីការស្វែងយល់ពីទីក្រុងWuhan ហើយបានអញ្ជើញក្រុមសារព័ត៌មានសំខាន់ៗមកពីប្រទេសចំនួន៥ រួមមានស្ថានីយទូរទស្សន៍វៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ថានីយទូរទស្សន៍ជាតិឥណ្ឌូណេស៊ី ស្ថានីយទូរទស្សន៍ជាតិឡាវ វិទ្យុជាតិឡាវ វិទ្យុនិងទូរទស្សន៍ជាតិតួកគី ស្ថានីយទូរទស្សន៍ជនជាតិថៃ មកកាន់ទីក្រុង Wuhan ដើម្បីសិក្សាស្វែងយល់ពីភាពទាក់ទាញនៃទីក្រុងនេះជាមួយគ្នា៕


