៤ខែដើមឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០នាក់
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP គិតត្រឹមដើមខែឧសភាឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីតបានប្រហារ... The post ៤ខែដើមឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០នាក់ appeared first on Kampuchea Thmey Daily.

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP គិតត្រឹមដើមខែឧសភាឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីតបានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ១០០នាក់ ដែលធ្វើឲ្យមានការព្រួយបារម្ភជាអន្តរជាតិចំពោះការកើនឡើងនៃការប្រើប្រាស់ទោសប្រហារជីវិត។

ការប្រហារជីវិតចុងក្រោយ ពាក់ព័ន្ធនឹងជនជាតិអារ៉ាប៊ីសាអូឌីត២នាក់ដែលត្រូវបានកាត់ទោសលើការចោទប្រកាន់ទាក់ទងនឹងអំពើភេរវកម្ម រួមទាំងការចូលរួមក្នុងអង្គការភេរវករ និងការទទួលការបណ្តុះបណ្តាលនៅបរទេសដើម្បីផលិតគ្រឿងផ្ទុះ។
ក្នុងចំណោមការប្រហារជីវិតទាំង១០០នាក់ឆ្នាំនេះ មាន៥៩ករណីគឺសម្រាប់បទល្មើសទាក់ទងនឹងគ្រឿងញៀន ក្នុងនោះ៤៣នាក់ត្រូវប្រហារជីវិតជាជនបរទេស។ នៅឆ្នាំ២០២៤ អារ៉ាប៊ីសាអូឌីតបានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ៣៤៥នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
អារ៉ាប៊ីសាអូឌីតនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទោសប្រហារជីវិតច្រើនជាងគេនៅលើពិភពលោក សម្រាប់បទល្មើសជាច្រើន រួមមាន ឃាតកម្ម អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ការបន្តប្រើទោសប្រហារជីវិត ជាពិសេសចំពោះបទល្មើសអហិង្សា បានរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស៕
ដោយ៖ ឈាង
The post ៤ខែដើមឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០នាក់ appeared first on Kampuchea Thmey Daily.