មិកស៊ិកូ បដិសេធសំណើ សុំដាក់ពង្រាយយោធា អាមេរិក ដោយលោក Donald Trump
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីម៉ិកស៊ិកូ លោកស្រី Claudia Sheinbaum បានច្រានចោលសំណើ របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់ពង្រាយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសរបស់ខ្លួន។ លោកស្រីបានទទូចថា ខណៈពេលដែលម៉ិកស៊ិកូកំពុង បើកចំហចំពោះកិច្ចសហប្រតិបត្តិការ នោះប្រទេសរបស់លោកស្រី នឹងមិនអាចទទួលយក ការធ្វើតាមការចង់បាន របស់ទីក្រុងវ៉ាស៊ីនតោនឡើយ។ ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum បានកើតឡើងបន្ទាប់ ពីរបាយការណ៍របស់ Wall Street Journal កាលពីថ្ងៃសៅរ៍បានអះអាងថា លោក Trump បានគាបសង្កត់នាងឱ្យអនុញ្ញាត ឱ្យមានប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសម៉ិកស៊ិកូ ។របាយការណ៍នេះបានផ្តោត លើការហៅទូរស័ព្ទ នៅពាក់កណ្តាលខែមេសា ដែលក្នុងនោះលោក Trump ត្រូវបានគេរាយការណ៍ថាបានជំរុញ ឱ្យកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ថ្នាំហ្វេតានីលfentanyl ។ ថ្លែងនៅក្នុងពិធីបើក សាកលវិទ្យាល័យមួយ កាលពីថ្ងៃសៅរ៍កន្លង ទៅលោកស្រី Sheinbaum បានបញ្ជាក់ពីរបាយការណ៍នេះ ហើយបានរៀប រាប់ពីជំហររបស់ខ្លួនថា៖វាជាការពិត… […]

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីម៉ិកស៊ិកូ លោកស្រី Claudia Sheinbaum បានច្រានចោលសំណើ របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់ពង្រាយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសរបស់ខ្លួន។
លោកស្រីបានទទូចថា ខណៈពេលដែលម៉ិកស៊ិកូកំពុង បើកចំហចំពោះកិច្ចសហប្រតិបត្តិការ នោះប្រទេសរបស់លោកស្រី នឹងមិនអាចទទួលយក ការធ្វើតាមការចង់បាន របស់ទីក្រុងវ៉ាស៊ីនតោនឡើយ។
ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum បានកើតឡើងបន្ទាប់ ពីរបាយការណ៍របស់ Wall Street Journal កាលពីថ្ងៃសៅរ៍បានអះអាងថា លោក Trump បានគាបសង្កត់នាងឱ្យអនុញ្ញាត ឱ្យមានប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសម៉ិកស៊ិកូ ។
របាយការណ៍នេះបានផ្តោត លើការហៅទូរស័ព្ទ នៅពាក់កណ្តាលខែមេសា ដែលក្នុងនោះលោក Trump ត្រូវបានគេរាយការណ៍ថាបានជំរុញ ឱ្យកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ថ្នាំហ្វេតានីលfentanyl ។
ថ្លែងនៅក្នុងពិធីបើក សាកលវិទ្យាល័យមួយ កាលពីថ្ងៃសៅរ៍កន្លង ទៅលោកស្រី Sheinbaum បានបញ្ជាក់ពីរបាយការណ៍នេះ ហើយបានរៀប រាប់ពីជំហររបស់ខ្លួនថា៖វាជាការពិត… គាត់បាននិយាយស្នើ ឱ្យកងទ័ពអាមេរិកចូលជួយ ហើយអ្នកដឹងទេថា ខ្ញុំក៏បានឆ្លើយតបប្រាប់គាត់រួចវិញ ហើយភ្លាមផងដែរ ។
លោកស្រីបានបន្ថែមថា ប្រសិនបើលោក Trump ចង់ជួយ គាត់គួរតែផ្តោតលើការបញ្ឈប់លំហូរ នៃអាវុធពីសហរដ្ឋអាមេរិក ចូលទៅក្នុងម៉ិកស៊ិកូនោះផងទៅ៕
ប្រែសម្រួល៖ស៊ុនលី