តម្លៃទីផ្សារអំបិលបានកើនឡើងវិញ ក្រោយកសិករផ្អាកការផលិត
កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក... The post តម្លៃទីផ្សារអំបិលបានកើនឡើងវិញ ក្រោយកសិករផ្អាកការផលិត appeared first on Kampuchea Thmey Daily.

សមាគមផលិតអំបិលកម្ពុជាបានឱ្យដឹងថា តម្លៃអំបិល បានកើនឡើងបន្តិចវិញចាប់តាំងពីការធ្លាក់ភ្លៀងច្រើនថ្ងៃជាប់ៗគ្នា ខណៈតម្រូវការមានការកើនឡើង។ ប៉ុន្តែលោករំពឹងថា ទិន្នផលសម្រាប់ឆ្នាំនេះនឹងមានការធ្លាក់ចុះជាងឆ្នាំមុន។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ ថា ដោយសារអាកាសធាតុធ្លាក់ភ្លៀង អំបិលលេខ១ តម្លៃចន្លោះពី ១២០០០-១៣០០០ រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម លេខ ២ តម្លៃជាង ១ ម៉ឺនរៀល ដោយលោកធ្លាក់ចុះជាងឆ្នាំមុន។ ប៉ុន្តែលោកថា៖« ដោយសារយើងនៅសល់អំបិលពីឆ្នាំមុនអាចយកមកបំពេញតម្រូវការនៅឆ្នាំនេះ មិនខ្វះការផ្គត់ផ្គង់នោះទេ»។

យោងតាម ក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើផ្ទៃដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧ហិកតា)។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមានការនាំអំបិលចូលពីបរទេសនោះទេ៕
អត្ថបទ៖ ឡេង ដេត
The post តម្លៃទីផ្សារអំបិលបានកើនឡើងវិញ ក្រោយកសិករផ្អាកការផលិត appeared first on Kampuchea Thmey Daily.