ជប៉ុន​អំពាវនាវ​ឲ្យ​គិតគូរ​ឡើងវិញ ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ប្រធាន​ពាណិជ្ជកម្ម​អាមេរិក

តូក្យូ៖ ប្រធានអ្នកចរចារពន្ធរបស់ប្រទេសជប៉ុន លោក Ryosei Akazawa បានរំលឹកឡើងវិញក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick នៅថ្ងៃព្រហស្បតិ៍នេះថា ពន្ធនាំចូលខ្ពស់ ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន គួរតែត្រូវបានពិចារណាឡើងវិញ ខណៈដែលប្រទេសនានាបន្តការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងឈ្នះឈ្នះ។ លោក Akazawa កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ទីបីជាប់ៗគ្នាសម្រាប់ការចរចារពន្ធមួយផ្សេងទៀតនៅថ្នាក់រដ្ឋមន្ត្រី ដោយសង្ឃឹមថានឹងធ្វើឱ្យផ្លូវរលូនសម្រាប់កិច្ចប្រជុំមេដឹកនាំប្រទេសនៅពាក់កណ្តាលខែមិថុនា។ មុនពេលកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ លោក Akazawa បានអង្គុយជាមួយលោក Lutnick អស់រយៈពេលជិតពីរម៉ោង ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវរលកនៃវិធានការពន្ធដែលបានប្រកាសដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។ ភាគីជប៉ុនបានឲ្យដឹងថា លោក Akazawa និង Lutnick បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម របាំងមិនមែនពន្ធគយ និងសន្តិសុខសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌

ជប៉ុន​អំពាវនាវ​ឲ្យ​គិតគូរ​ឡើងវិញ ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ប្រធាន​ពាណិជ្ជកម្ម​អាមេរិក

តូក្យូ៖ ប្រធានអ្នកចរចារពន្ធរបស់ប្រទេសជប៉ុន លោក Ryosei Akazawa បានរំលឹកឡើងវិញក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick នៅថ្ងៃព្រហស្បតិ៍នេះថា ពន្ធនាំចូលខ្ពស់ ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន គួរតែត្រូវបានពិចារណាឡើងវិញ ខណៈដែលប្រទេសនានាបន្តការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងឈ្នះឈ្នះ។

លោក Akazawa កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ទីបីជាប់ៗគ្នាសម្រាប់ការចរចារពន្ធមួយផ្សេងទៀតនៅថ្នាក់រដ្ឋមន្ត្រី ដោយសង្ឃឹមថានឹងធ្វើឱ្យផ្លូវរលូនសម្រាប់កិច្ចប្រជុំមេដឹកនាំប្រទេសនៅពាក់កណ្តាលខែមិថុនា។

មុនពេលកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ លោក Akazawa បានអង្គុយជាមួយលោក Lutnick អស់រយៈពេលជិតពីរម៉ោង ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវរលកនៃវិធានការពន្ធដែលបានប្រកាសដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។

ភាគីជប៉ុនបានឲ្យដឹងថា លោក Akazawa និង Lutnick បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម របាំងមិនមែនពន្ធគយ និងសន្តិសុខសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ខណៈពេលដែលបន្តទាមទារឱ្យមានការលុបបំបាត់ពន្ធខ្ពស់ ប្រទេសជប៉ុនក៏កំពុងថ្លឹងថ្លែងថាតើត្រូវទទួលយកការកាត់បន្ថយអត្រាការប្រាក់ដែរឬទេ ដោយសហរដ្ឋអាមេរិកបានទប់ទល់នឹងការដកពន្ធទាំងស្រុង។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងលោក ត្រាំ គ្រោងនឹងបើកកិច្ចប្រជុំមួយជុំវិញពេលវេលានៃកិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង៧ រយៈពេលបីថ្ងៃនៅក្នុងប្រទេសកាណាដាដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា៕

ប្រែសម្រួល ឈូក បូរ៉ា