តួកគី​ ត្រៀម​ខ្លួន​​ធ្វើ​ជាអ្នក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នៅ​​អ៊ុយក្រែន​

ប្រទេសតួកគី បានបង្ហាញពីការត្រៀមខ្លួន ដើម្បី​ធ្វើ​ជាអ្នកសង្កេតការណ៍សម្រាប់បទឈប់បាញ់ដ៏មានសក្តានុពលមួយក្នុង... The post តួកគី​ ត្រៀម​ខ្លួន​​ធ្វើ​ជាអ្នក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នៅ​​អ៊ុយក្រែន​ appeared first on Kampuchea Thmey Daily.

តួកគី​ ត្រៀម​ខ្លួន​​ធ្វើ​ជាអ្នក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នៅ​​អ៊ុយក្រែន​

ប្រទេសតួកគី បានបង្ហាញពីការត្រៀមខ្លួន ដើម្បី​ធ្វើ​ជាអ្នកសង្កេតការណ៍សម្រាប់បទឈប់បាញ់ដ៏មានសក្តានុពលមួយក្នុងប្រទេសអ៊ុយក្រែន ដែលជាសញ្ញានៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួលសន្តិភាពនៅក្នុងតំបន់។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Hakan Fidan រដ្ឋមន្ត្រី​ការបទេស​តួកគី កាល​ពី​ថ្ងៃ​សៅរ៍​ទី​៩​​​ឧសភា។

​លោក Hakan Fidan (រូបថត៖ Reuters)

ការ​ប្រកាស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​​មាន​ការ​អំពាវនាវ​​​រួម​គ្នា​ពី​​មេដឹកនាំ​មក​ពី​ចក្រភព​អង់គ្លេស បារាំង ​អាល្លឺម៉ង់​ ប៉ូឡូញ និង​អ៊ុយក្រែន ដែល​​បានយល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០​ថ្ងៃ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី​១២​ខែឧសភា ដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រម​ទាំង​ការ​ព្រមានពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៊ីចំពោះការមិនគោរពតាម។

រដ្ឋមន្ត្រី​ការបទេស​តួកគី បានរំលឹកឡើងវិញនូវការគាំទ្ររបស់ទីក្រុងអង់ការ៉ាចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើឆន្ទៈរបស់​តួកគីក្នុងការសង្កេត​ការណ៍​បទឈប់បាញ់ប្រសិនបើត្រូវបានអនុវត្ត។ ក្នុងនាមជាសមាជិក​ណាតូ តួកគីបានរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយអ៊ុយក្រែន និងរុស្ស៊ី ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅឆ្នាំ​២០២២ ដោយផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ខណៈពេលដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

កាលពីខែមីនា ក្រសួងការពារជាតិតួកគី បាននិយាយថា ខ្លួន​អាចរួមចំណែកដល់​បេសកកម្មរក្សាសន្តិភាព​នៅអ៊ុយក្រែន បើបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានប្រកាស។ បន្ទាប់​មក កាលពីខែមុន តំណាងយោធាអ៊ុយក្រែន អង់គ្លេស បារាំង និងតួកគី បានជួបប្រជុំគ្នាក្នុង​ទីក្រុង​អង់ការ៉ា ដើម្បីពិភាក្សាអំពីសន្តិសុខសមុទ្រខ្មៅ បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមាន ​ត្រូវបានព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី៕

ដោយ៖ ឈាង

The post តួកគី​ ត្រៀម​ខ្លួន​​ធ្វើ​ជាអ្នក​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នៅ​​អ៊ុយក្រែន​ appeared first on Kampuchea Thmey Daily.