គ.ស.ព.ស. ៖ ការបង្ហោះវិដេអូ ពីការលុបលេណដ្ឋានដើម្បីដកទ័ពថយគឺជា “ព័ត៌មានក្លែងបន្លំ”
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. បានឱ្យដឹងនាល្ងាចថ្ងៃអង្គារ The post គ.ស.ព.ស. ៖ ការបង្ហោះវិដេអូ ពីការលុបលេណដ្ឋានដើម្បីដកទ័ពថយគឺជា “ព័ត៌មានក្លែងបន្លំ” appeared first on Kampuchea Thmey Daily.

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. បានឱ្យដឹងនាល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ ថា ការបង្ហោះវីដេអូ អំពីការលុបលេណដ្ឋានដើម្បីដកទ័ពថយ ឯទាហាននៃភាគីម្ខាងទៀតធ្វើការសម្រុកចូលក្នុងដែននៃបូរណភាពទឹកដីកម្ពុជា គឺជា “ព័ត៌មានក្លែងបន្លំ”។
គ.ស.ព.ស. បានគូសបញ្ជាក់ទៀតថា ការបង្ហោះផ្សាយនេះគឺជាការផ្សព្វផ្សាយដោយចេតនាទុច្ចរិត បំពុលសង្គមរបស់ក្រុមអគតិ ដែលតែងរិះរកគ្រប់ឧបាយកល ញុះញង់ បំភ្លៃ បំភ័ន្ត និងបំផ្លើស ដើម្បីបង្កអរិភាពជាមួយប្រទេសជិតខាង កេងចំណេញនយោបាយ និងបំបាក់ទឹកចិត្តកងទ័ព។ បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងបញ្ឈប់ការចែករំលែកវីដេអូនេះ៕

The post គ.ស.ព.ស. ៖ ការបង្ហោះវិដេអូ ពីការលុបលេណដ្ឋានដើម្បីដកទ័ពថយគឺជា “ព័ត៌មានក្លែងបន្លំ” appeared first on Kampuchea Thmey Daily.