ការនាំចេញទុរេនទៅចិន​របស់​វៀតណាម ធ្លាក់ចុះ ៨០ ភាគរយ

ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណ ៨០ ភាគរយ នៅ​ពាក់កណ្ដាល​ដំបូង​នៃខែកុម្ភៈ ឆ្នាំ ២០២៥។ The post ការនាំចេញទុរេនទៅចិន​របស់​វៀតណាម ធ្លាក់ចុះ ៨០ ភាគរយ appeared first on Kampuchea Thmey Daily.

ការនាំចេញទុរេនទៅចិន​របស់​វៀតណាម ធ្លាក់ចុះ ៨០ ភាគរយ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​ (MARD) បានឱ្យដឹងថា ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ៨០ ភាគរយ នៅ​ពាក់កណ្ដាល​ដំបូង​នៃខែកុម្ភៈ ឆ្នាំ ២០២៥ ដោយ​ការនាំចេញមាន​ត្រឹមតែ ៣ ៥០០ តោន ប៉ុណ្ណោះ។ ​នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត VnExpress កាលពីថ្ងៃព្រហស្បតិ៍។

ក្រសួង​លើកឡើងថា មូលហេតុចម្បងនៅពីក្រោយការធ្លាក់ចុះនៃការនាំចេញ គឺវិធានការត្រួតពិនិត្យដ៏តឹងរ៉ឹងរបស់​ចិន​លើ​ផ្លែទុរេន​នាំចូល ជាពិសេសទាក់ទងត្រួតពិនិត្យ​រក​សំណល់សារធាតុគីមី ​Auramine O (Basic Yellow 2 – BY2) ដែល​អាច​បង្ក​ជំងឺមហារីក​។ បទប្បញ្ញត្តិកាន់តែតឹងរ៉ឹងរបស់​ចិន​ ត្រូវ​បាន​អនុវត្ត​ក្រោយ​អាជ្ញាធរ​រក​ឃើញ​សារធាតុគីមីនោះ​នៅក្នុង​ទុរេន​របស់​ថៃ។​

ចាប់ពីដើមឆ្នាំ ២០២៥ មក​ ចិន​តម្រូវឱ្យធ្វើតេស្ត​ទុរេន​នាំចូល​ទាំងអស់នៅក្នុងមន្ទីរពិសោធន៍ដែលមានការបញ្ជាក់ ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចេញ។ ការពន្យារ​នេះ បានរំខានដល់កាលវិភាគដឹកជញ្ជូន និងបង្កើតការកកស្ទះនៅច្រកព្រំដែន ហើយ​ខ្លះ​ត្រូវ​បង្វែរ​មក​លក់​ក្នុងស្រុក​វិញក្នុងតម្លៃថោកៗ​ដើម្បីស្រង់ដើម​។​

អ្នកសង្កេតការណ៍មើលឃើញ​ថា​ ការរឹតត្បឹត​របស់​ចិន​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ការនាំចេញ​ធ្លាក់ចុះ​ទេ​ ប៉ុន្តែ​ថ្ងៃខ្លះ​គឺគ្មាន​ការដឹកជញ្ជូនតែម្ដង​។

បើតាម​ VnExpress រដ្ឋាភិបាលវៀតណាមក៏កំពុងចរចាជាមួយប្រទេសចិន ដើម្បីស្ដារឡើងវិញនូវបទប្បញ្ញត្តិនាំចេញពីមុន សំដៅសម្រួលនីតិវិធីអធិការកិច្ច និងសម្រួលដល់ការបោសសម្អាតគយកាន់តែរលូន។ លើសពីនេះ ក្រុមហ៊ុននាំចេញមួយចំនួន កំពុងស្វែងរកទីផ្សារជំនួស ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន ដោយធានានូវយុទ្ធសាស្ត្រនាំចេញដែលមានស្ថិរភាព និងចម្រុះជាងមុនសម្រាប់ទុរេនរបស់វៀតណាម៕

The post ការនាំចេញទុរេនទៅចិន​របស់​វៀតណាម ធ្លាក់ចុះ ៨០ ភាគរយ appeared first on Kampuchea Thmey Daily.