អាគារអន្តេវាសិកដ្ឋានសាកលវិទ្យាល័យព្រះសីហមុនីរាជចាប់ផ្ដើមបើកការដ្ឋានសាងសង់

អាគារអន្តេវាសិកដ្ឋាន «សម្ដេចតេជោសន្ដិភាព» នៃសាកលវិទ្យាល័យព្រះសីហមុនីរាជបានចាប់ផ្ដើមក្រុងពាលីបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងប្រធានក្រុមប្រឹក្សារាជធានីលោក ម៉ប់ សារិន។ The post អាគារអន្តេវាសិកដ្ឋានសាកលវិទ្យាល័យព្រះសីហមុនីរាជចាប់ផ្ដើមបើកការដ្ឋានសាងសង់ appeared first on Kampuchea Thmey Daily.

អាគារអន្តេវាសិកដ្ឋានសាកលវិទ្យាល័យព្រះសីហមុនីរាជចាប់ផ្ដើមបើកការដ្ឋានសាងសង់

អាគារអន្តេវាសិកដ្ឋាន «សម្ដេចតេជោសន្ដិភាព» នៃសាកលវិទ្យាល័យព្រះសីហមុនីរាជបានចាប់ផ្ដើមក្រុងពាលីបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងប្រធានក្រុមប្រឹក្សារាជធានីលោក ម៉ប់ សារិន។

សំរាប់ពិធីតាមបែបសាសនានេះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាអម្ចាស់ នាព្រឹកថ្ងៃទី២១កុម្ភៈនេះ ក៏បានយាង ប្រកាសទេវតា និងស្វាធ្យាយព្រះបរិត្តពុទ្ធជ័យមង្គលក្នុងពិធីនេះផងដែរ។

អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

គម្រោងសាងសង់អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាពនេះ មានកំពស់៧ជាន់ មានបណ្តោយប្រវែង៣៧ម៉ែត្រនិងទទឹង៩ម៉ែត្រ ស្មើនឹង៤២បន្ទប់ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២១កុម្ភៈនេះ និងត្រូវប្រើប្រាស់ពេលវេលាសាងសង់ចំនួន១២ខែ៕

អត្ថបទដោយ៖ ស្រីរ័ត្ន

The post អាគារអន្តេវាសិកដ្ឋានសាកលវិទ្យាល័យព្រះសីហមុនីរាជចាប់ផ្ដើមបើកការដ្ឋានសាងសង់ appeared first on Kampuchea Thmey Daily.