កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក
ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចេញពីក្នុងសមុទ្រ ដើម្បីកម្លាសហរដ្ឋអាមេរិក ខណៈក្រសួងការបរទេសកូរ៉េខាងជើង ប្តេជ្ញាប្រកាន់ជំហរ... The post កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក appeared first on Kampuchea Thmey Daily.
ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចេញពីក្នុងសមុទ្រ ដើម្បីកម្លាសហរដ្ឋអាមេរិក ខណៈក្រសួងការបរទេសកូរ៉េខាងជើង ប្តេជ្ញាប្រកាន់ជំហររឹងមាំប្រឆាំងទីក្រុងវ៉ាស៊ីនតោន។
តាមការចុះផ្សាយរបស់ KCNA, កូរ៉េខាងជើងបានបាញ់មីស៊ីលកាលពីថ្ងៃសៅរ៍ទី២៥ខែមករាឆ្នាំ២០២៥ ដោយមានការព្រួតពិនិត្យពីសំណាក់មេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់។
មីស៊ីលនេះជាប្រភេទ Cruise ដែលលោក គីម ហៅថាជាប្រព័ន្ធអាវុធយ៉ាងសំខាន់បំផុត។ វាហោះបានចម្ងាយ ១ ៥០០គីឡូម៉ែត្រ ក្នុងរយៈពេលចន្លោះ ៧ ៥០៧-៧ ៥១១វិនាទី មុនពេលវាយប្រហារចំគោលដៅនៅដែនទឹកភាគខាងលិច។
ក្រោយការបាញ់បង្ហោះនេះមិនបានប៉ុន្មានផង ស្រាប់តែលោក គីម បញ្ជាក់ថា កូរ៉េខាងជើងនឹងខិតខំប្រឹងប្រែងជានិច្ច ក្នុងការបំពេញបេសកកម្មនិងកាតព្វកិច្ចដ៏សំខាន់របស់ខ្លួន ដើម្បីការពារសន្តិភាព និងស្ថិរភាពយូរអង្វែង និងភាពស្ថិតស្ថេរ ដោយផ្អែកលើសាច់ដុំយោធាដែលមានការអភិវឌ្ឍយ៉ាងខ្លាំងនាពេលអនាគត។
រីឯក្រសួងការបរទេសកូរ៉េខាងជើង ចេញសេចក្តីថ្លែងការណ៍ ប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន មិនឈប់យាយីអធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាងទេនោះ។
កាលពីដើមខែនេះ កូរ៉េខាងជើង ក៏បានប្រកាសជោគជ័យនៃការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីដែលមានល្បឿនលឿនជាងសំឡេង១២ដងផងដែរ ខណៈលោកគីម អួតអាងថា មីស៊ីលនេះមានសមត្ថភាពអស្ចារ្យអាចហោះទម្លុះខែលការពារគ្រប់ប្រភេទ។
លោក គីម និយាយថា ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មី គឺមានគោលបំណងបង្ហាញពីការត្រៀមលក្ខណៈរបស់ប្រទេសក្នុងសង្គ្រាមនុយក្លេអ៊ែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រាប់ថានឹងបង្កើតទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន សាជាថ្មី
The post កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក appeared first on Kampuchea Thmey Daily.