អ្នកចាំទី អ៊ុំ វិចិត្រ ត្រូវបានកោះហៅចូលជម្រើសជាតិជាថ្មី
អ្នកចាំទី អុំ វិចិត្រ ត្រូវបានកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ The post អ្នកចាំទី អ៊ុំ វិចិត្រ ត្រូវបានកោះហៅចូលជម្រើសជាតិជាថ្មី appeared first on Kampuchea Thmey Daily.

អ្នកចាំទី អុំ វិចិត្រ ត្រូវបានកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ការកោះហៅចូលជម្រើសជាតិជាថ្មីនេះ បន្ទាប់ពី អ៊ុំ វិចិត្រ បានបង្ហាញខ្លួនយ៉ាងល្អឲ្យភ្នំពេញក្រោននៅរដូវកាលនេះ។ ជាពិសេសរូបគេបានជួយ ភ្នំពេញក្រោន ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤-២៥។
ក្នុងលីគរដូវកាលនេះ អ៊ុំ វិចិត្រ មិនសូវបានបង្ហាញខ្លួនច្រើនទេ ប៉ុន្តែរាល់ការបង្ហាញខ្លួនគឺតែងតែទទួលបានជ័យជម្នះ។ រូបគេបានបង្ហាញខ្លួនលើទីលានតែ៦ប្រកួតប៉ុណ្ណោះ ប៉ុន្តែឈ្នះទាំងអស់ និងជួយ Assist ឲ្យមិត្តរួមក្រុមស៊ុតចូលបាន១គ្រាប់ថែមទៀត។

ជាមួយគ្នានេះ អ្នកចាំទី វីរះ ដារ៉ របស់ក្លិបព្រះខ័នរាជស្វាយរៀង និងអ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ក៏ត្រូវបានកោះហៅចូលជម្រើសជាតិ ប៉ុន្តែអ្នកចាំទីរបស់វិសាខា គឺ កែវ សុខសិលា និង ហ៊ុយ គឹមហ៊ុយ មិនបានជាប់ទេ។




អត្ថបទ៖ វីរបុត្រ
The post អ្នកចាំទី អ៊ុំ វិចិត្រ ត្រូវបានកោះហៅចូលជម្រើសជាតិជាថ្មី appeared first on Kampuchea Thmey Daily.