អ៊ុយក្រែន ចោទប្រកាន់រដ្ឋជាសមាជិកអឺរ៉ុប មួយថាបានធ្វើចារកម្មមកលើប្រទេសរបស់ខ្លួន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខនៃអ៊ុយក្រែន ហៅកាត់ថាSBU បាននិយាយថា ខ្លួនបានរុះរើបណ្តាញចារកម្មយោធានៃប្រទេសហុងគ្រី ដែលត្រូវបានចោទប្រកាន់ថា បានប្រតិបត្តិការនៅក្នុងតំបន់ Transcarpathia ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រ អ្នកនាំពាក្យ SBU លោក Artyom Degtyarenko បាននិយាយថា អតីតយុទ្ធជនយោធាអ៊ុយក្រែនពីរនាក់ដែលក្នុងនោះមានបុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានឃុំខ្លួនជាផ្នែកនៃប្រតិបត្តិការនេះ។ បណ្តាញនេះត្រូវបានគេរកឃើញថាបានដំណើរការដោយសេវាចារកម្មយោធារបស់ប្រទេសហុងគ្រី ហើយមានភារកិច្ចក្នុងការប្រមូលទិន្នន័យរសើបស្តីពីការការពាររបស់អ៊ុយក្រែននៅ Transcarpathia ។ វាក៏ត្រូវបានគេរាយការណ៍ថាបានប្រមូលព័ត៌មានអំពីទស្សនៈនយោបាយសង្គមក្នុងតំបន់ រួមទាំងរបៀបដែលអ្នកស្រុកអាចឆ្លើយតបទៅនឹងការលុកលុយរបស់យោធាហុងគ្រីដែលមានសក្តានុពលទៀតផង។ គួរឲ្យដឹងដែរថាអ្នកជាប់ឃុំទាំងពីរកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង និងប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិហើយអ្នកនាំពាក្យរូបនេះបាននិយាយថា ប្រសិនបើត្រូវបានកាត់ទោស ពួកគេអាចប្រឈមនឹងការជ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខនៃអ៊ុយក្រែន ហៅកាត់ថាSBU បាននិយាយថា ខ្លួនបានរុះរើបណ្តាញចារកម្មយោធានៃប្រទេសហុងគ្រី ដែលត្រូវបានចោទប្រកាន់ថា បានប្រតិបត្តិការនៅក្នុងតំបន់ Transcarpathia ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រ អ្នកនាំពាក្យ SBU លោក Artyom Degtyarenko បាននិយាយថា អតីតយុទ្ធជនយោធាអ៊ុយក្រែនពីរនាក់ដែលក្នុងនោះមានបុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានឃុំខ្លួនជាផ្នែកនៃប្រតិបត្តិការនេះ។
បណ្តាញនេះត្រូវបានគេរកឃើញថាបានដំណើរការដោយសេវាចារកម្មយោធារបស់ប្រទេសហុងគ្រី ហើយមានភារកិច្ចក្នុងការប្រមូលទិន្នន័យរសើបស្តីពីការការពាររបស់អ៊ុយក្រែននៅ Transcarpathia ។
វាក៏ត្រូវបានគេរាយការណ៍ថាបានប្រមូលព័ត៌មានអំពីទស្សនៈនយោបាយសង្គមក្នុងតំបន់ រួមទាំងរបៀបដែលអ្នកស្រុកអាចឆ្លើយតបទៅនឹងការលុកលុយរបស់យោធាហុងគ្រីដែលមានសក្តានុពលទៀតផង។
គួរឲ្យដឹងដែរថាអ្នកជាប់ឃុំទាំងពីរកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង និងប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិហើយអ្នកនាំពាក្យរូបនេះបាននិយាយថា ប្រសិនបើត្រូវបានកាត់ទោស ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត និងការរឹបអូសទ្រព្យសម្បត្តិទាំងអស់ផង៕
ប្រែសម្រួល៖ ស៊ុនលី