រដ្ឋមន្ត្រីសុខាភិបាល បន្តធ្វើបាឋកថា លើភាពជាអ្នកដឹកនាំ ស្តីពីវិធីសាស្រ្ត នៃការគិតពិចារណា
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាថ្ងៃ៦ ឧសភាបានធ្វើបទបាឋកថា ក្នុងវគ្គភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៧៩៦ នាក់។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល ជាមួយមន្រ្តីសុខាភិបាល ដោយបានលើកយក បទពិសោធន៍ពីការ ចុះពិនិត្យមណ្ឌល សុខភាពចំនួន២ ដោយឥតព្រាងទុក ។ សាស្រ្តចារ្យបានកោតសរសើរ ដល់មណ្ឌលសុខភាពហាន់ជ័យ ដែលបានរៀបចំបានយ៉ាងល្អ និងបានខិតខំបង្កើន ភាពជឿជាក់អោយប្រជាជន ក្នុងការមកទទួលសេវានៅមណ្ឌលសុខភាព។ ទន្ទឹមនឹងនេះសាស្រ្តាចារ្យ ក៏បានជំរុញមណ្ឌល សុខភាពទាំងអស់ ប្រកាន់គោលជំហរកែរលំអរគុណភាពសេវា ដោយមិនបណ្តែតបណ្តោយ និងឲ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ស្រុកប្រតិបត្ត អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធចូលរួមពង្រឹង សេវាសុខភាពនៅទូទាំងប្រទេស។ ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកប្រធានបទ អត្ថរស(ខ្លឹមសារ) និងទំរង់(រូបភាព) ដែលផ្នែកតូចមួយ នៃសម្ភារៈនិយមវិចារវិទ្យាសម្រាប់ជួយ ឲ្យស្វែងយល់ពីការវិវត្តន៍ […]

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាថ្ងៃ៦ ឧសភាបានធ្វើបទបាឋកថា ក្នុងវគ្គភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៧៩៦ នាក់។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល ជាមួយមន្រ្តីសុខាភិបាល ដោយបានលើកយក បទពិសោធន៍ពីការ ចុះពិនិត្យមណ្ឌល សុខភាពចំនួន២ ដោយឥតព្រាងទុក ។ សាស្រ្តចារ្យបានកោតសរសើរ ដល់មណ្ឌលសុខភាពហាន់ជ័យ ដែលបានរៀបចំបានយ៉ាងល្អ និងបានខិតខំបង្កើន ភាពជឿជាក់អោយប្រជាជន ក្នុងការមកទទួលសេវានៅមណ្ឌលសុខភាព។ ទន្ទឹមនឹងនេះសាស្រ្តាចារ្យ ក៏បានជំរុញមណ្ឌល សុខភាពទាំងអស់ ប្រកាន់គោលជំហរកែរលំអរគុណភាពសេវា ដោយមិនបណ្តែតបណ្តោយ និងឲ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ស្រុកប្រតិបត្ត អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធចូលរួមពង្រឹង សេវាសុខភាពនៅទូទាំងប្រទេស។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកប្រធានបទ អត្ថរស(ខ្លឹមសារ) និងទំរង់(រូបភាព) ដែលផ្នែកតូចមួយ នៃសម្ភារៈនិយមវិចារវិទ្យាសម្រាប់ជួយ ឲ្យស្វែងយល់ពីការវិវត្តន៍ នៃអង្គភាព-ស្ថាប័ន ឬសង្គម។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានប្រដូចការកែលំអរគុណភាព សេវាសុខាភិបាល ជាអត្ថរស របស់វិស័យសុខាភិបាល ហើយអត្ថរសនេះមានឥទ្ធិពល លើទំរង់របស់ប្រព័ន្ធសុខាភិបាល ដែលប្រដូចទៅនឹងការរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ-មណ្ឌលសុខភាព)៕









