អង្គការណាតូ សន្យាផ្តល់ជំនួយបន្ថែម ដល់ប្រទេសអ៊ុយក្រែន ប្រមាណជា ៦០០លានដុល្លារ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសដាណឺម៉ាកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ៦១៨លានដុល្លារសម្រាប់អ៊ុយក្រែន ដោយផ្តោតជាពិសេសទៅលើគ្រាប់កាំភ្លើងធំ។ ជំនួយនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាននូវដំណោះស្រាយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលថ្មីៗនេះបានធ្វើការចរចាដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលបីឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិដាណឺម៉ាកបាននិយាយថា ជំនួយនេះរួមមានការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែនផងដែរ។ ជំនួយដែលមានតម្លៃ ៤,២ ពាន់លានក្រោនលុយដាណឺម៉ាកគឺនឹងប្រើប្រាស់សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០២៨ ហើយវាត្រូវបានផ្តល់ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌសម្រាប់ការគាំទ្រផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប និងបន្ទាប់មកត្រូវបានសងវិញតាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុបរបស់ប្លុក។ ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាកត្រូវបានបែងចែកទៅឱ្យក្រុមការងារ Czech Ambition Initiative ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ដោយប្រទេសដាណឺម៉ាក សាធារណរដ្ឋឆេក និងហូឡង់ ដើម្បីផ្តល់ហិរញ្ញប្បទាន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសដាណឺម៉ាកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ៦១៨លានដុល្លារសម្រាប់អ៊ុយក្រែន ដោយផ្តោតជាពិសេសទៅលើគ្រាប់កាំភ្លើងធំ។
ជំនួយនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាននូវដំណោះស្រាយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលថ្មីៗនេះបានធ្វើការចរចាដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលបីឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិដាណឺម៉ាកបាននិយាយថា ជំនួយនេះរួមមានការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែនផងដែរ។
ជំនួយដែលមានតម្លៃ ៤,២ ពាន់លានក្រោនលុយដាណឺម៉ាកគឺនឹងប្រើប្រាស់សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០២៨ ហើយវាត្រូវបានផ្តល់ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌសម្រាប់ការគាំទ្រផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប និងបន្ទាប់មកត្រូវបានសងវិញតាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុបរបស់ប្លុក។
ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាកត្រូវបានបែងចែកទៅឱ្យក្រុមការងារ Czech Ambition Initiative ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ដោយប្រទេសដាណឺម៉ាក សាធារណរដ្ឋឆេក និងហូឡង់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញគ្រាប់កាំភ្លើងធំរហូតដល់ ៨០០,០០០ គ្រាប់សម្រាប់ប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថាអ៊ុយក្រែនបានត្អូញត្អែរជាយូរមកហើយអំពីកង្វះគ្រាប់រំសេវ និងប្រសិទ្ធភាពនៃកាំភ្លើងធំរបស់រុស្ស៊ី ខណៈពេលដែលអំពាវនាវដល់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ក្នុងការបង្កើនការចែកចាយយោធា ដោយក្រុមហ៊ុនអ្នកម៉ៅការអឺរ៉ុបតែងតែតស៊ូដើម្បីបំពេញតម្រូវការកើនឡើងនៅក្នុងជម្លោះនេះ៕
ប្រែសម្រួល៖ស៊ុនលី