អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ

DigiSanté អាចនឹងចុះ​វាយ​តម្លៃ​លើសុវត្ថិភាពផលិតផលត្រី​របស់​កម្ពុជានាឆ្នាំក្រោយ​ ឬឆ្នាំ២០២៧ ដែល​នឹងបង្កើតក្ដីសង្ឃឹមពីការ​នាំចេញ​ផលិតផលត្រី​ទឹកសាបកម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន។ The post អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ appeared first on Kampuchea Thmey Daily.

អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ

ក្រុមការងារដែលធ្វើការទាក់ទងនឹងសុខភាពអឺរ៉ុប DigiSanté អាចនឹងចុះ​វាយ​តម្លៃ​លើសុវត្ថិភាពផលិតផលត្រី​របស់​កម្ពុជានាឆ្នាំក្រោយដែល​នឹងបង្កើតក្ដីសង្ឃឹមពីការ​នាំចេញ​ផលិតផលត្រី​ទឹកសាបកម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន។

ថ្លែងប្រាប់​ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២៥ នៅពេលចុះ​ពិនិត្យ​វឌ្ឍនភាពគម្រោង នៅសហគមន៍ស្រីចឹក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ តំណាងអនុប្រធានសហប្រតិបត្តិប្រចាំសហភាពអឺរ៉ុបនៃកម្ពុជាលោក Koen Everaert បានឱ្យ​ដឹង​ថា ជាង៣ឆ្នាំហើយ​ដែលក្រុមការងារ DigiSanté របស់អឺរ៉ុបធ្វើការ​ជាមួយ​អង្គការ​ UNIDO ក្នុងការប្រមូលទិន្នន័យ​លើការ​ធ្វើតេស្តលើត្រីទឹកសាប​កម្ពុជា។ លោកបន្ថែមថាតាមរយៈការ​ទទួលបាន​ទិន្នន័យ​និង​ការ​វាយ​តម្លៃ​លោក​សង្ឃឹម​ថា​ក្រុមការងារសុខភាពអឺរ៉ុប​មួយ​នេះ​នឹង​អាច​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជានៅ​ឆ្នាំក្រោយដើម្បី​ពិនិត្យ​វាយ​តម្លៃលើសុវត្ថិភាព​ត្រីទឹកសាប​កម្ពុជាហើយបើ​ការ​វាយ​តម្លៃទទួលបាន​លទ្ធផលវិជ្ជមាននោះក្ដីសង្ឃឹមពីការ​នាំ​ចេញ​ត្រី​ទឹក​សាបរបស់​កម្ពុជា​ទៅកាន់​សហភាពអឺរ៉ុប​បាន​។

លោកថា៖ «យើង​សង្ឃឹម​ថាការ​ចុះវាយតម្លៃនឹង​ធ្វើឡើងនៅចុងឆ្នាំនេះឬ​ដើមឆ្នាំក្រោយ ហើយ​យើង​ក៏​សង្ឃឹម​ថា​លទ្ធផល​នឹង​វិជ្ជមានផងដែរ។ មកដល់ពេល​នេះវាជារឿងដែលជំរុញខ្លាំងមែនទែន យើងសង្ឃឹមថានឹងទទួល​លទ្ធផលដូចការរំពឹង​ទុក ហើយ​បើ​លទ្ធផលល្អ យើងនឹងរីករាយក្នុងការស្វាគមន៍ត្រីទឹកសាប​កម្ពុជា​ចូល​ក្នុង​ទីផ្សារអឺរ៉ុប​បាន​»។

​កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​លើ​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ​​នាំ​ផលិតផលជលផល​​​កែច្នៃ​​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប។ ​សហគ្រាស​ចំនួន ១៧នៅកម្ពុជាបានទទួល​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណភាព​ផលិតផល​កម្ពុជា Cambodia Quality Seal (CQS) ដែល​មាន​​សក្តានុពល​​អាច​នាំ​ផលិតផល​ជលផល​ទៅលក់នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ដោយ​ផ្ទាល់​ ​និង​ទៅ​ប្រទេស​មួយ​ចំនួន​ដូចជា អូស្រ្តាលី នូវែលហ្សេឡង់ និង​កូរ៉េ និង​គ្រោង​ចាប់លទ្ធភាព​ពង្រីក​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​នា​ពេល​ខាង​មុខ។

គួរឱ្យដឹង​ដែរថាកាលពីខែមេសា ឆ្នាំ២០២៤ កម្ពុជាបានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS) នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ appeared first on Kampuchea Thmey Daily.