អគ្គិភ័យឆេះ​អគារក្បែរប្រាសាទ​ពុទ្ធសាសនាដ៏ធំ​នៅ​​​កូរ៉េខាងត្បូង

អគ្គិភ័យបានឆាបឆេះអគារក្បែរប្រាសាទពុទ្ធសាសនា Jogye ជាប្រវត្តិសាស្ត្រក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែត្រូវបានពន្លត់យ៉ាងឆាប់... The post អគ្គិភ័យឆេះ​អគារក្បែរប្រាសាទ​ពុទ្ធសាសនាដ៏ធំ​នៅ​​​កូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.

អគ្គិភ័យឆេះ​អគារក្បែរប្រាសាទ​ពុទ្ធសាសនាដ៏ធំ​នៅ​​​កូរ៉េខាងត្បូង

នៅថ្ងៃទី១០ខែមិថុនានេះ មានហេតុការណ៍អគ្គិភ័យបានឆាបឆេះអគារក្បែរប្រាសាទពុទ្ធសាសនា Jogye ជាប្រវត្តិសាស្ត្រក្នុង​ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែត្រូវបាន​គ្រប់គ្រង​និង​ពន្លត់​ទៅ​វិញ​យ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNA។

ផ្សែងហ៊ុយចេញពីអគារក្បែរប្រាសាទJogye។ រូបភាព៖ Reuters

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​បញ្ជាក់​ថា ​មិន​មាន​មនុស្ស​រង​របួស និង​មិន​មាន​ទ្រព្យ​សម្បត្តិ​​​វប្បធម៌​សំខាន់ៗ​ណា​ខូច​ខាតនោះទេ។

ព្រះសង្ឃ និងអ្នកផ្សេងទៀតជាង ៣០០នាក់ត្រូវបានជម្លៀសចេញ​​ដោយសុវត្ថិភាព។ រថយន្តពន្លត់អគ្គីភ័យប្រមាណ ៣៦គ្រឿង បានឆ្លើយតបទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីគេឃើញមានផ្សែងហុយចេញពីអគារ ដែលជាសារមន្ទីរពុទ្ធសាសនា មានផ្ទុកនូវសម្បត្តិជាតិ និងវត្ថុបុរាណវប្បធម៌ផងដែរ។

អ្នកពន្លត់អគ្គីភ័យ បានបាញ់ពន្លត់ដោយជោគជ័យ អណ្តាតភ្លើងមិនរាលដាលដល់សាលឈើសំខាន់របស់ប្រាសាទនោះទេ។ មូលហេតុនៃការឆេះនៅតែស្ថិតក្រោមការស៊ើបអង្កេត​នៅ​ឡើយ​ ហើយបុគ្គលិកសារមន្ទីរកំពុងរៀបចំផ្លាស់ទីវត្ថុមួយចំនួនជាបណ្តោះអាសន្នដើម្បីការពារពួកគេពីការខូចខាតដែលអាចកើតមាន៕

អត្ថបទ៖ ប៊ុន​ សុភាព

The post អគ្គិភ័យឆេះ​អគារក្បែរប្រាសាទ​ពុទ្ធសាសនាដ៏ធំ​នៅ​​​កូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.