សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ
សូមបន្តកិច្ចការងារនេះ ដើម្បីឱ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំ ដើម្បីជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ The post សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ appeared first on Kampuchea Thmey Daily.

អញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នាថ្ងៃទី ៥ ខែមីនានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ។

នាពិធីខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរក្រសួងវប្បធម៌ និងចំពោះក្រុមការងារទាំងអស់ ដែលបានរៀបចំចុះបញ្ជីបេតិកភណ្ឌររបស់ខ្មែរជាបន្តបន្ទាប់ទៅក្នុងអង្គការយូណេស្កូ។ សម្តេចមានប្រសាសន៍ថា៖« ក្នុងមួយឆ្នាំជាងនេះតាំងពីចាប់កំណើតរាជរដ្ឋាភិបាលថ្មី យើងបានដាក់ប្រាសាទកោះកេរ ចុះបញ្ជីក្រមា ហើយយើងកំពុងរៀបចំបញ្ជីសង្ក្រាន្តកម្ពុជាយើងទៅក្នុង(អង្គការយូណេស្កូ) សូមបន្តកិច្ចការងារនេះ ដើម្បីឱ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំដើម្បីជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។

សម្តេចបន្តថា ស្នាដៃដ៏មហិមានេះ ត្រូវចែករំលែកឱ្យអន្តរជាតិបានទទួលស្គាល់ ពិតណាស់គេមិនយករបស់យើងទេ ប៉ុន្តែអ្វីដែលសំខាន់គឺជាសម្បតិ្តវប្បធម៌មនុស្សជាតិដែលបុព្វបុរសយើងកសាង ចែករំលែកដើម្បីជាផលប្រយោជន៍រួមនៃមនុស្សជាតិ ជាកម្មសិទ្ធិ និងជាអត្តសញ្ញាញរបស់ខ្មែរ។ សម្តេចបញ្ជាក់ថា៖«ប៉ុន្តែក្នុងដំណាក់ការនេះខិតខំធ្វើយ៉ាងណាផ្សាយបន្ថែមនូវអ្វីដែលជារបស់ខ្មែរទៅកាន់ពិភពលោក ដែលមូលដ្ឋានមួយនោះតាមរយៈចុះបញ្ជីបេតិកភណ្ឌ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញលើកទឹកចិត្តដល់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ បន្តការងារដ៏មានតម្លៃ នៃការចុះបញ្ជីទាំងបេតិកភណ្ឌរូបិយ និងអរូបិយ ដែលជាមោទនភាព និងបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិតាមរយៈវិស័យសិល្បៈ វប្បធម៌។ សម្តេចធិបតី ក៏ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថានបន្តពង្រឹងកិច្ចការសហការ និងដាក់ចេញនូវគោលការណ៍គ្រប់គ្រង បន្តចុះបញ្ជីនៅលើតំបន់ធម្មជាតិនានាទាំងក្នុងបញ្ជីបេតិកភណ្ឌជាតិ របស់អង្គការយូណេស្កូ ក៏ដូចជាក្នុងបញ្ជីយន្តការតំបន់អាស៊ានជាដើម៕
The post សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ appeared first on Kampuchea Thmey Daily.