អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើន ទាំងគុណភាព ពង្រីកទាំងបរិមាណ មូលធនមនុស្សនៅកម្ពុជា

ភ្នំពេញ៖ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគាំទ្រដល់ សមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន និង សមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំនៅកម្ពុជា បានរួមគ្នារៀបចំកម្មវិធី ផ្សព្វផ្សាយពី «អាហារូបករណ៍ឆ្នាំ២០២៥របស់ក្រសួងពាណិជ្ជកម្មចិនហៅកាត់ថា (MOFCOM)» ជូនដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ ។ កម្មវិធីនេះមានការចូលរួម ពីមន្ត្រីរាជការមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវជនមកពីសមាគមអាហារូបករណ៍ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន២០០រូប។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ដោយទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៨មក សមាគមតែង បានរៀបចំនូវវេទិកានេះ ក្នុងគោលបំណងសំខាន់រួមចំណែកចំនួន៤គឺ ១-ពន្លាតការយល់ដឹងកាន់តែស៊ី ជម្រៅពីនីតិវិធីនៃក

អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើន ទាំងគុណភាព ពង្រីកទាំងបរិមាណ មូលធនមនុស្សនៅកម្ពុជា

ភ្នំពេញ៖ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានគាំទ្រដល់ សមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន និង សមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំនៅកម្ពុជា បានរួមគ្នារៀបចំកម្មវិធី ផ្សព្វផ្សាយពី «អាហារូបករណ៍ឆ្នាំ២០២៥របស់ក្រសួងពាណិជ្ជកម្មចិនហៅកាត់ថា (MOFCOM)» ជូនដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅ ។

កម្មវិធីនេះមានការចូលរួម ពីមន្ត្រីរាជការមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវជនមកពីសមាគមអាហារូបករណ៍ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន២០០រូប។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ដោយទទួលបានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៨មក សមាគមតែង បានរៀបចំនូវវេទិកានេះ ក្នុងគោលបំណងសំខាន់រួមចំណែកចំនួន៤គឺ ១-ពន្លាតការយល់ដឹងកាន់តែស៊ី ជម្រៅពីនីតិវិធីនៃការទទួលបានអាហារូបករណ៍ MOFCOM ២-បន្តការលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស-និស្សិតកម្ពុជា រួមគ្នាផ្សព្វផ្សាយ និងចែករំលែកបន្ត ៣-ពង្រីកទំនាក់ទំនង រវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន និង៤-រឹតចំណងមេត្រីភាពរវាងអង្គពាក់ព័ន្ធនានា ក្នុងការសម្របសម្រួលទទួលយកអាហារូបករណ៍MOFCOM។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រសាសន៍ថា អាហារូបករណ៍MOFCOMនេះ គឺជាមុំដ៏សំខាន់បំផុតមួយ ក្នុងការរួមចំណែកជួយលើកម្ពស់វិស័យអប់រំកម្ពុជាជាពិសេសបានផ្តល់ឱកាសដល់មន្ត្រីរាជការ និងយុវជនកម្ពុជា បានទៅបន្តការសិក្សា នៅប្រទេសចិន ព្រមទាំងទទួលបាននូវពុទ្ធិមហាសាលពីអ្នកជំនាញ អ្នកឯកទេស និងអ្នកដែលពោរពេញ ដោយបទពិសោធន៍ជ្រាលជ្រៅរបស់ប្រទេសចិន។

លោក Wang Peng លេខាទី១ប្រចាំការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា វិស័យធនធានមនុស្សជាគ្រឹះដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស ហើយអាហារូបករណ៍ MOFCOMនេះនឹងក្លាយជា វេទិកាដ៏សំខាន់មួយសម្រាប់បង្កើនបរិមាណបញ្ញវន្តកម្ពុជា ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកបានបន្ថែមទៀតថា តាមរយៈបទពិសោធន៍កន្លងមក អាហារូបករណ៍MOFCOMនេះ មានគុណតម្លៃសម្រាប់រួមចំណែកបង្កើនមូលធនមនុស្សនៅកម្ពុជា និងរួមចំណែកជាវេទិកាដ៏សំខាន់សម្រាប់មិត្តកម្ពុជាក្នុងការផ្សព្វផ្សាយពីទេសចរណ៍ និងវប្បធម៌របស់ខ្លួនដល់មិត្តចិន និងបណ្តាមិត្តភក្តិបរទេសថែមទៀតផង ។

ក្រោយបទឧទ្ទេសនាម និង ការបកស្រាយយ៉ាងក្បោះក្បាយ ទៅនឹងសំណួររបស់អង្គពិធី ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការបូកសរុប ដោយបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់របស់អង្គភាពទាំង៣ ដែលបានសហការរៀបចំវេទិកានេះ ក្នុងស្មារតីចូលរួម ចំណែកកាន់តែសកម្មថែមទៀត ក្នុងកិច្ចបង្កើនវិមាត្រទំហំ នៃមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ និងខ្លាំងក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានលើកទឹកចិត្តបន្ថែមទៀត ដល់មន្ត្រីរាជការ និងយុវជនកម្ពុជាក្តាប់ឱ្យជាប់ នូវកាលានុវត្តភាព ដ៏ល្អប្រសើរនេះ ហើយក៏អាចឈ្វេង យល់ស៊ីជម្រៅ លម្អិត និងច្បាស់លាស់ពីអាហារូបករណ៍នានាទាំងក្នុងប្រទេសកម្ពុជា ទាំងនៅបរទេស តាមរយៈសមាគម អ.ម.ត.ផងដែរ៕