គ្រូធំ អេស្ប៉ាញ បង្ហើបហេតុផល ដែលធ្វើឱ្យលោកកោះហៅ Raul Asencio មកកាន់ជម្រើសជាតិ
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ លោក Luis de la Fuente បានបង្ហាញមូលហេតុមួយចំនួន ដែលលោកសម្រេចចិត្តជ្រើសរើសខ្សែការពារវ័យក្មេងរបស់... The post គ្រូធំ អេស្ប៉ាញ បង្ហើបហេតុផល ដែលធ្វើឱ្យលោកកោះហៅ Raul Asencio មកកាន់ជម្រើសជាតិ appeared first on Kampuchea Thmey Daily.

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ លោក Luis de la Fuente បានបង្ហាញមូលហេតុមួយចំនួន ដែលលោកសម្រេចចិត្តជ្រើសរើសខ្សែការពារវ័យក្មេងរបស់ Real Madrid កីឡាករ Raul Asencio មកកាន់ក្រុមជម្រើសជាតិ អេស្ប៉ាញ។

លោក Luis de la Fuente បានចាត់ទុកខ្សែការពារវ័យ ២១ ឆ្នាំរូបនេះ ថាជាកីឡាករ ដែលមានទេពកោសល្យ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយក្រុម អធិរាជស នៅរដូវកាលនេះ ទាំងនៅក្នុងពាន La Liga និង Champions League។ ដូច្នេះហើយទើបលោកចង់ផ្តល់ឱកាសឱ្យគេ និងជ្រើសរើសគេមកចូលរួមជាមួយក្រុមឈុតធំ អេស្ប៉ាញ។

ទាក់ទងនឹងរឿងខាងលើ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៦៣ ឆ្នាំបានលើកឡើងពី Raul Asencio ថា៖ «Raul គឺកំពុងមានរដូវកាលដ៏អស្ចារ្យ។ គាត់មិនធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម ២១ ពីមុនមកទេ ប៉ុន្តែគាត់បានក្លាយជាកីឡាករម្នាក់ ដែលបានរីកចម្រើនយ៉ាងលឿន។ ខ្ញុំតែងតែផ្តល់ឱកាសឱ្យកីឡាករវ័យក្មេង និងកីឡាករ ដែលមានទេពកោសល្យ។ ពួកគេអាចទាញយកផលប្រយោជន៍ពីឱកាសទាំងនេះ ហើយមានកន្លែងឈរជើងនៅក្នុងអាជីពបាល់ទាត់។ ពួកយើងរីករាយ ដែលគាត់បានមកចូលរួមជាមួយគ្រួសារនេះ…»។
សូមជម្រាបថា ក្រុមគោជល់ អេស្ប៉ាញ បានប្រកាសបញ្ជីឈ្មោះកីឡាករត្រៀមការប្រកួតវគ្គ ៨ ក្រុមពាន Nations League រួចរាល់ហើយ ខណៈខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំង ២៦ នាក់ ដែលជាប់នៅក្នុងបញ្ជីរបស់លោក De la Fuente៖

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Grada3
The post គ្រូធំ អេស្ប៉ាញ បង្ហើបហេតុផល ដែលធ្វើឱ្យលោកកោះហៅ Raul Asencio មកកាន់ជម្រើសជាតិ appeared first on Kampuchea Thmey Daily.