តួនាងឡាំយ៉ង ត្រូវគេរិះគន់ថា ច្រៀងមិនកើត ខណៈលេចមុខលើប៉ុស្តិ៍ទូរទស្សន៍ចិន

តារា​សម្ដែង​ជើង​ចាស់ Nune Woranuch បានបង្ហាញខ្លួនក្នុងកម្មវិធី Ride The Wind 2025 ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Mango TV បង្កើត... The post តួនាងឡាំយ៉ង ត្រូវគេរិះគន់ថា ច្រៀងមិនកើត ខណៈលេចមុខលើប៉ុស្តិ៍ទូរទស្សន៍ចិន appeared first on Kampuchea Thmey Daily.

តួនាងឡាំយ៉ង ត្រូវគេរិះគន់ថា ច្រៀងមិនកើត  ខណៈលេចមុខលើប៉ុស្តិ៍ទូរទស្សន៍ចិន

តារា​សម្ដែង​ជើង​ចាស់ Nune Woranuch បានបង្ហាញខ្លួនក្នុងកម្មវិធី Ride The Wind 2025 ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Mango TV បង្កើតការភ្ញាក់ផ្អើលដល់អ្នកទស្សនាទាំងប្រទេសថៃ និងចិន។ នាងគឺជាតំណាងតែម្នាក់គត់ដែលបានចូលរួមក្នុងកម្មវិធីដ៏ល្បីរបស់ចិនក្នុងរដូវកាលនេះ បន្ទាប់ពី Mai Davika ដែលបានមកកម្មវិធីនេះក្នុងឆ្នាំ ២០២៤។

Ride The Wind 2025 គឺជាកម្មវិធីដែលផ្តល់ឱកាសដល់អ្នកសម្ដែង និងសិល្បករមកពីជុំវិញពិភពលោក មកបង្ហាញទេពកោសល្យ ដើម្បីលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ។ ក្នុងកម្មវិធីនោះដែរ តារាស្រីថៃសម្តែងបទ Highlight ច្រៀងបទ PING របស់តារាប្រុស Non Thanon រួមផ្សំទំនុកច្រៀងជាពីរភាសាគឺថៃ និងចិន ធ្វើ​ឲ្យចៅក្រម​ក្នុង​ស្ទូឌីយ៉ូ​ស្រឡាំងកាំង ​នឹង​សមត្ថភាពមិនធម្មតារបស់តារាស្រីវ័យ៤០ ឆ្នាំរូបនេះ។

បន្ទាប់ពីការសម្តែចប់ អ្នកគាំទ្រ​ជនជាតិ​ចិន​បានសម្រុកចែករំលែក​ឃ្លិបរបស់តួនាងឡាំយ៉ង ច្រៀង​នៅលើ​បណ្តាញ​សង្គម​ រួមទាំង Page ល្បីៗ​ដែលមាន​អ្នកតាមដាន​ជាង​១៤​ម៉ឺន​នាក់​ក៏បាន​បង្ហោះវីដេអូ និង​បាន​បញ្ចេញមតិពោលសរសើរអំពីសមត្ថភាព ទេពកោសល្យសម្ដែងការច្រៀង ព្រមទាំងសក្តានុពលរបស់នាង ទាំងស្រស់ស្អាត និងសក្តិសមជាតារាស្រីលំដាប់ជួរមុខ របស់ប្រជាជនថៃពិតមែន។

ទោះជាយ៉ាងណាក៏ដោយ ​ក្រៅពីការសរសើរក្នុងនោះក៏មានមានមតិជាច្រើនរិះគន់ការច្រៀងរបស់ Nune ​ថា វា​មិន​ល្អ​គ្រប់​គ្រាន់​ទេ នាងជ្រើសរើសបទចម្រៀងដែលពិបាកច្រៀងធ្វើឲ្យរូបភាពទាំងមូលមិនសូវល្អ។ មតិ​ខ្លះ​ថា សំឡេង​ច្រៀង​របស់តារាថៃរូបនេះមិន​ទាន់​ល្អ​គ្រប់គ្រាន់ទេ នាង​គួរ​តែ​ហាត់​ច្រៀង​ឲ្យ​បាន​ច្រើន ទើបមើលទៅមិនសូវឆ្គង។

យ៉ាង​ណា​មិញ ចំ​ពេល​មាន​សម្ពាធ និង​ការ​រំពឹង​ទុក​ពី​ទស្សនិកជន​មួយ​ចំនួន ជាពិសេសអ្នកណារិះគន់ Nune ច្រៀងមិនសូវពិរោះនោះ ក៏មានមតិល្អៗជាច្រើនពីហ្វេនៗផងដែរ។ ក្នុងនោះម្នាក់ៗបានផ្ញើការលើកទឹកចិត្តយ៉ាងកក់ក្តៅ សរសើរទឹកចិត្តប្រយុទ្ធលើឆាកអន្តរជាតិរបស់នាង ព្រមទាំងការលះបង់ក្នុងនាមជាតារាសម្ដែងប្រចាំប្រទេសថៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Due ដាក់លក់​របស់របរ​ផ្ទាល់ខ្លួនឡៃឡុង យកលុយ​សង​បំណុល​គេ​

The post តួនាងឡាំយ៉ង ត្រូវគេរិះគន់ថា ច្រៀងមិនកើត ខណៈលេចមុខលើប៉ុស្តិ៍ទូរទស្សន៍ចិន appeared first on Kampuchea Thmey Daily.