ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ដែល​មាន​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ The post ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា appeared first on Kampuchea Thmey Daily.

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

បន្ទាយមានជ័យ ៖ ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ដែល​មាន​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ​នេះ ហាម​លេងល្បែង​ស៊ីសង​ខុសច្បាប់គ្រប់ប្រភេទ, ហាមច្រកទឹកក្នុងថង់ ច្រកទឹកក្នុងប៉េងប៉ោង និងច្រកទឹកកកគប់គ្នា ដែល​អាច​ធ្វើ​ឱ្យមានគ្រោះថា្នក់ដល់អ្នកដទៃ។

សូម​ចូល​រួម​សហការ និងរាយការណ៍ ក្នុងករណីមានអាសន្ន មាន​អំពើ​អសន្តិសុខ​នានា, មាន​ករណី​ហិង្សា, មាន​បទ​ល្មើស​ជួញដូរ​ថ្នាំញៀន និងក្មេងទំនើង អុកឡុកតាមមូលដ្ឋាន សូមខលមកកាន់លេខទូរសព្ទប្រចាំបញ្ជា 097 778 0017 ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ បង្ការ បង្ក្រាប និង សង្គ្រោះទាន់ពេលវេលា។

ការអំពាវនាវហាមឃាត់នេះធ្វើឡើយក្នុងឱកាសដែលកម្លាំងនគរបាលទតាមបណ្តាក្រុងស្រុក បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន៕

ដោយ ៖ អ ពៅ

The post ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា appeared first on Kampuchea Thmey Daily.