ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ខណៈនៅប្រទេសថៃនាទីក្រុងបាងកក ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុង... The post ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ appeared first on Kampuchea Thmey Daily.

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ខណៈនៅប្រទេសថៃនាទីក្រុងបាងកក ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ នៅរសៀលម៉ោងប្រមាណជាង២ ក៏មានការរភ្ញាក់ផ្អើលរត់ចែកជើងគ្នាចុះមកក្រោមនៃអាគារកម្ពស់ជាច្រើនជាន់ ម្តុំកាសុីណូស្តាហ្គោល ក្នុងភូមិក្បាល់ស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រោះមានការរង្គើអាគារ។

យោងតាមឃ្លីបវីដេអូមួយចំនួន និងប្រភពនានាពីកន្លែងកើតហេតុនៃអាគារខ្ពស់ច្រើនជាន់ដែលអះអាងថា មានការញ័រ​រញ្ជួយអគារ គឺត្រូវបានអ្នកដែលកំពុងស្នាក់នៅធ្វើការក្នុងអគារទាំងនោះភ័យស្លន់ស្លោរត់ចុះមកក្រោមផ្ទាល់ដីដើម្បីរកកន្លែងសុវត្ថិភាព។

ហេតុការណ៍ភ័យស្លន់ស្លោរត់ចែកជើងគ្នានេះបានស្ងប់ស្ងាត់ទៅវិញភ្លាមៗ ដោយសារមិនមានការរញ្ជួយដី ឬក៏ហេតុការណ៍បាក់ស្រុតអគារណាមួយនោះទេ តែពួកគាត់នៅមានការព្រួយបារម្ភ ដោយកន្លែងការដ្ឋាននៃសំណងអគារខ្ពស់ៗមួយចំនួនត្រូវបានផ្អាកអោយកម្មករចាកចេញសម្រាកសិន។

ជុំវិញហេតុការភ្ញាក់ផ្អើលនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងនៅរសៀលនេះថា មកដល់ពេលនេះមិនទាន់កំណត់ថាយ៉ាងម៉េចទេ តែមានភាពមិនប្រក្រតីរង្គើអគារ ៤ទៅ៥អាគារនៅបីចំនុចមាននៅម្តុំស្តាហ្គោលនិងនៅម្តុំអេផ្លាស ហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

អត្ថបទ៖ អពៅ

The post ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ appeared first on Kampuchea Thmey Daily.