លោក Donald Trump គំរាមតម្លើងពន្ធ២៥ភាគរយ លើប្រទេសណា ដែលទិញប្រេងពីប្រទេស វេណេហ្ស៊ុយអេឡា

បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងដាក់ពន្ធ ២៥ភាគរយ លើការនាំចូលទាំងអស់ ពីប្រទេសណាមួយដែលទិញប្រេង ឬឧស្ម័នពីប្រទេស វេណេហ្ស៊ុយអេឡា ក៏ដូចជាការដាក់ពន្ធថ្មី លើប្រទេសអាមេរិកខាងត្បូង មួយនេះផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បាននិយាយថា ប្រទេសវេណេហ្ស៊ុយអេឡា មាន “អរិភាពខ្លាំង” ចំពោះសហរដ្ឋអាមេរិក ហើយប្រទេសដែលទិញប្រេង ពីប្រទេសនេះនឹងត្រូវបង្ខំឱ្យបង់ពន្ធ លើពាណិជ្ជកម្មទាំងអស់របស់ពួកគេ ទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២ ខែមេសា ។ ពន្ធគយទំនងជានឹងបន្ថែមទៅលើពន្ធ ដែលប្រឈមមុខនឹងប្រទេសចិន ដែលក្នុងឆ្នាំ ២០២៣ បានទិញ ៦៨ភាគរយ នៃប្រេងដែលនាំចេញដោយ វេណេហ្ស៊ុយអេឡា, នេះបើយោងតាមការវិភាគឆ្នាំ២០២៤ ដោយរដ្ឋបាលព័ត៌មាន ថាមពលរបស់សហរដ្ឋអាមេរិក។ របាយការណ៍បង្ហាញថា ប្រទេសអេស្ប៉ាញ ឥណ្ឌា រុស្ស៊ី សិង្ហបុរី និង […]

លោក Donald Trump គំរាមតម្លើងពន្ធ២៥ភាគរយ លើប្រទេសណា ដែលទិញប្រេងពីប្រទេស វេណេហ្ស៊ុយអេឡា

បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងដាក់ពន្ធ ២៥ភាគរយ លើការនាំចូលទាំងអស់ ពីប្រទេសណាមួយដែលទិញប្រេង ឬឧស្ម័នពីប្រទេស វេណេហ្ស៊ុយអេឡា ក៏ដូចជាការដាក់ពន្ធថ្មី លើប្រទេសអាមេរិកខាងត្បូង មួយនេះផងដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បាននិយាយថា ប្រទេសវេណេហ្ស៊ុយអេឡា មាន “អរិភាពខ្លាំង” ចំពោះសហរដ្ឋអាមេរិក ហើយប្រទេសដែលទិញប្រេង ពីប្រទេសនេះនឹងត្រូវបង្ខំឱ្យបង់ពន្ធ លើពាណិជ្ជកម្មទាំងអស់របស់ពួកគេ ទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២ ខែមេសា ។

ពន្ធគយទំនងជានឹងបន្ថែមទៅលើពន្ធ ដែលប្រឈមមុខនឹងប្រទេសចិន ដែលក្នុងឆ្នាំ ២០២៣ បានទិញ ៦៨ភាគរយ នៃប្រេងដែលនាំចេញដោយ វេណេហ្ស៊ុយអេឡា, នេះបើយោងតាមការវិភាគឆ្នាំ២០២៤ ដោយរដ្ឋបាលព័ត៌មាន ថាមពលរបស់សហរដ្ឋអាមេរិក។ របាយការណ៍បង្ហាញថា ប្រទេសអេស្ប៉ាញ ឥណ្ឌា រុស្ស៊ី សិង្ហបុរី និង វៀតណាម ក៏ស្ថិតក្នុងចំណោមប្រទេស ដែលទទួលប្រេងពីប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។

ប៉ុន្តែ​សូម្បី​តែ​សហរដ្ឋ​អាមេរិក បើ​ទោះ​ជា​ដាក់​ទណ្ឌកម្ម​ប្រឆាំង ​នឹង​វេណេស៊ុយអេឡា​ក៏​ដោយ ក៏​ទិញ​ប្រេង​ពី​ប្រទេស​នោះ។ នៅក្នុងខែមករា សហរដ្ឋអាមេរិក បាននាំចូលប្រេងចំនួន ៨,៦ លានបារ៉ែលពីប្រទេស វេណេហ្ស៊ុយអេឡា, នេះបើយោងតាមការិយាល័យជំរឿន ក្នុងចំណោមការនាំ ចូលប្រហែល ២០២ លានបារ៉ែលក្នុងខែនោះ ៕
ប្រែសម្រួលៈ ណៃ តុលា