រដ្ឋមន្រ្តីសុខាភិបាល ៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើស សម្រាប់ការគាំពារសុខភាព
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការ ចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌ ។នេះជាប្រសាសន៍ របស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផលប្រយាជន៍នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និង ផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយ ភាពស៊ាំនៃ ឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)»នាថ្ងៃ១៨ មីនា ។ លោកសាស្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) នេះ នឹងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic ព្រោះអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិត កាន់តែខ្ពស់នៅទូទាំងពិភពលោក ។ […]

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការ ចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌ ។
នេះជាប្រសាសន៍ របស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផលប្រយាជន៍នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និង ផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយ ភាពស៊ាំនៃ ឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI)»នាថ្ងៃ១៨ មីនា ។

លោកសាស្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការប្រើប្រាស់ Machine Learning បញ្ញាសិប្បនិម្មិត (AI) នេះ នឹងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ ដែលពិភពលោក ហៅថាជា Silent pandemic ព្រោះអាចបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺជាច្រើន និងធ្វើឱ្យមានការចំណាយ ក្នុងការព្យាបាលមានកម្រិត កាន់តែខ្ពស់នៅទូទាំងពិភពលោក ។ ការទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគនេះ ទាមទារនូវយន្តការរួមគ្នា ដែលត្រូវផ្តើមចេញពីមនុស្សម្នាក់ៗ រួមមានទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ ត្រូវមានការយល់ដឹង អំពីភាពស៊ាំនៃឱសថប្រឆាំងមេរោគ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប និងត្រឹមត្រូវ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈបញ្ញាសិប្បនិម្មិត នឹងកាត់បន្ថយជាអតិបរមា នូវភាពស៊ាំនៃឱសថប្រឆាំងមេរោគ។ ចំពោះការងារសិក្សាស្រាវជ្រាវ ដែលបានយកមកផ្សព្វផ្សាយនាពេលនេះ នឹងបានបង្ហាញឱ្យយើងឃើញថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់គ្រូពេទ្យ ក្នុងការសម្រេចចិត្តធ្វើការព្យាបាល អ្នកជំងឺឱ្យកាន់តែទាន់ពេល និងមានប្រសិទ្ធភាព នៅពេលកំពុងរង់ចាំ ទទួលលទ្ធផលពីមន្ទីរពិសោធន៍។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ មួយចំនួនដូចជា ៖ ក្រុមការងារមន្ទីរពេទ្យ បន្តដាក់បញ្ចូល ទិន្នន័យ ជាក់ស្តែងពី អ្នកជំងឺកម្ពុជាបន្ថែម ដើម្បីឱ្យការហ្វឹកហាត់ ម៉ូដែល Machine Learning ទទួលបានទិន្នន័យអំពីគំរូភាពស៊ាំមេរោគ របស់អ្នកជំងឺកាន់តែច្រើន ។ បំពេញនូវឯកសារព័ត៌មាន របស់អ្នកជំងឺឱ្យបានលម្អិត និងពេញលេញ ព្រមទាំងប្រវត្តិនៃការសម្រាកពេទ្យ ដើម្បីក្លាយជាប្រយោជន៍ សម្រាប់ការ សិក្សាស្រាវជ្រាវផ្សេងៗ ។ ពង្រីកការប្រើប្រាស់ Machine Learning នេះ ឱ្យបានទូលំទូលាយ កម្រិតទូទាំងប្រទេស ទាំងវិស័យរដ្ឋ និងឯកជន នៅពេលណាដែល Machine Learning នេះ មានភាពសុក្រិតក្នុងការ ប៉ាន់ប្រមាណកម្រិតភាពស៊ាំ នៃឱសថប្រឆាំងមេរោគ៕







