រដ្ឋកំពុងពិនិត្យ​លើការអនុម័តគម្រោងវិនិយោគ QIP ចំនួន១២ ជាមួយទុនវិនិយោគ​ប្រមាណ​១០៤លានដុល្លារ​

ដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានធ្វើការពិនិត្យ​លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (QIPs) The post រដ្ឋកំពុងពិនិត្យ​លើការអនុម័តគម្រោងវិនិយោគ QIP ចំនួន១២ ជាមួយទុនវិនិយោគ​ប្រមាណ​១០៤លានដុល្លារ​ appeared first on Kampuchea Thmey Daily.

រដ្ឋកំពុងពិនិត្យ​លើការអនុម័តគម្រោងវិនិយោគ QIP ចំនួន១២ ជាមួយទុនវិនិយោគ​ប្រមាណ​១០៤លានដុល្លារ​

រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានធ្វើការពិនិត្យ​លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង  ដែលមានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤,៤ពាន់កន្លែង។

កាលពីព្រឹកថ្ងៃទី២៥ ខែមីនា កិច្ចប្រជុំច្រកចេញ-ចូលតែមួយ​ លើកទី៥ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោ​ង។ កិច្ច​ប្រជុំនេះដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា និងមានការ​ចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

បើយោងតាម CDC គម្រោងវិនិយោគទាំងនេះ ​ផ្តោតទៅលើវិស័យកែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ផលិតគ្រឿងអេទ្បិចត្រូនិកនិងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ, ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, ផលិតផលិតផលពីក្រដាស, ផលិតឧបករណ៍បរិក្ខារពេទ្យ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់) វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (បង្កើតរមណីយដ្ឋានចម្រុះ) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង៕

The post រដ្ឋកំពុងពិនិត្យ​លើការអនុម័តគម្រោងវិនិយោគ QIP ចំនួន១២ ជាមួយទុនវិនិយោគ​ប្រមាណ​១០៤លានដុល្លារ​ appeared first on Kampuchea Thmey Daily.