ឯកឧត្ដម ខូវ ឆាយ៖ ការប្រកួតមានចាញ់មានឈ្នះ ប៉ុន្តែអ្វីដែលបានបង្ហាញនោះគឺមិត្តភាពសាមគ្គីភាព
សហស្ថាបនិកបង្កើតពានរង្វាន់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ឯកឧត្ដម ខូវ ឆាយ ការប្រកួតដែលបញ្ចប់ទៅនេះគឺ The post ឯកឧត្ដម ខូវ ឆាយ៖ ការប្រកួតមានចាញ់មានឈ្នះ ប៉ុន្តែអ្វីដែលបានបង្ហាញនោះគឺមិត្តភាពសាមគ្គីភាព appeared first on Kampuchea Thmey Daily.

សហស្ថាបនិកបង្កើតពានរង្វាន់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ឯកឧត្ដម ខូវ ឆាយ ការប្រកួតដែលបញ្ចប់ទៅនេះគឺទទួលបានជោគជ័យខ្លាំង បើទោះលទ្ធផលមានចាញ់ មានឈ្នះ ប៉ុន្តែវាបានបង្ហាញពីមិត្តភាពសាមគ្គីភាពជាខ្លាំងទាំង៤ក្រុមរវាងខ្មែរ-ថៃ។

ឯកឧត្ដម ខូវ ឆាយ និង សែន ឆៃ
ថ្លែងក្រោយបញ្ចប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី៨ មីនា ២០២៥ នេះឯកឧត្ដម ខូវ ឆាយ បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះទទួលបានជោគជ័យជាខ្លាំងដូចបានឃើញស្រាប់ហើយពីការគោរពស្រឡាញ់ សាមគ្គី និងយោគយល់ដែលបង្ហាញពីវប្បធម៌រួមរស់ដោយសន្តិភាព។

រឿង សោភ័ណ្ឌ និង សែន ឆៃ
ឯកឧត្ដមបន្ថែមទៀតថា ភាគីខាងថៃគឺមានការរីករាយជាខ្លាំងនៅពេលម្ចាស់ផ្ទះកម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅទាំងការស្នាក់នៅ ហូបចុក និងការរាក់ទាក់ពិសេសឥរិយាបថនៅលើទីលានក្នុងពេលប្រកួតជាដើម។ តាមរយៈការប្រកួតនេះជឿជាក់មិនត្រឹមតែរីកចម្រើនលើសកម្មភាពកីឡានោះទេ ពោលវិស័យសេដ្ឋកិច្ច ទេសចរណ៍ ក៏នឹងមានភាពរីកចម្រើន និងសកម្មផងដែរ។


ក្រុមបាល់ទាត់មួយថៃ
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរលើកឡើងទៀតថា នឹងមានសកម្មភាព ឬការប្រកួតកីឡាបែបនេះជាច្រើនបន្តបន្ទាប់ទៀតនៅពេលខាងមុខមិនថាជាមួយថៃនោះទេ ពោលប្រទេសក្នុងសហគមន៍អាស៊ាន។ ចំពោះការប្រកួតបាល់ទាត់ជាមួយភាគីខាងថៃសម្រាប់ជើងទី២ គឺកំពុងរកពេលវេលាស័ក្តិសមដើម្បីរៀបចំឯប្រទេសថៃវិញម្ដង។

បញ្ជាក់ដែរថា «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» រវាងកម្ពុជា និងថៃ បានបញ្ចប់ទៅហើយកាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ គូទី១ ក្រុមបាល់ទាត់គុនខ្មែរយកឈ្នះក្រុមបាល់ទាត់មួយថៃ ដោយលទ្ធផល ៣-២ និងគូទី២ ក្រុមបាល់ទាត់តារាកម្ពុជាចាញ់ក្រុមតារា យូធូប តិកតុក ថៃ ដោយលទ្ធផល ២-១៕






The post ឯកឧត្ដម ខូវ ឆាយ៖ ការប្រកួតមានចាញ់មានឈ្នះ ប៉ុន្តែអ្វីដែលបានបង្ហាញនោះគឺមិត្តភាពសាមគ្គីភាព appeared first on Kampuchea Thmey Daily.