សម្ដេច ហ៊ុន សែន ចែករំលែកអត្ថប្រយោជន៍ពីការហាត់ប្រាណ នាំឱ្យសុខភាពមាំមួន
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងពីអត្ថប្រយោជន៍ពីការហាត់ប្រាណ The post សម្ដេច ហ៊ុន សែន ចែករំលែកអត្ថប្រយោជន៍ពីការហាត់ប្រាណ នាំឱ្យសុខភាពមាំមួន appeared first on Kampuchea Thmey Daily.

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចែករំលែកពីអត្ថប្រយោជន៍ពីការហាត់ប្រាណ តាមរយៈកីឡាផ្សេងៗ នាំឱ្យមានសុខភាពល្អមាំមួន។

តាមសំណេរលើបណ្ដាញសង្គម ភ្ជាប់ដោយរូបថតលេងកីឡាចម្រុះ តាំងពីទសវត្សឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន សម្ដេចនៅតែបន្តជ្រើសរើសកីឡា ជាការហាត់ប្រាណដើម្បីសុខភាព។ សម្ដេចតេជោ បានសរសេរដូច្នេះថា៖ «ផលប្រយោជន៍ពីការហាត់ប្រាណតាមតាមរយៈកីឡា។ ខ្ញុំហាត់ប្រាណទៀងទាត់តាំងពីវ័យជំទង់រហូតមកដល់ពេលនេះ»។
សម្ដេចតេជោ បានបង្ហាញពីប្រភេទកីឡាដែលសម្ដេចតែងលេង គឺមាន៤ប្រភេទ គឺបាល់ទះ បាល់ទាត់ បោះប៊ួល និងចុងក្រោយគឺការវាយកូនគោល។ ខណៈអុំទូក ជាកីឡាលេងតាមរដូវកាល និង អុក ដែលសម្ដេចតែងលេងដែរនោះ សម្ដេច ថា បានធ្វើឱ្យឈឺចង្កេះ ដោយសារសម្ដេចអង្គុយលេងយូរពេក។

សម្ដេចតេជោ ហ៊ុន ម៉ាណែត បន្ថែមថា «ការហាត់ប្រាណតាមរយៈកីឡាក្តី ឬតាមរយៈការធ្វើចលនាដូចជា ដើរ រត់ហែលទឹក លើកដុំដែក ឬធ្វើពលកម្ម ជាដើម ដើម្បីឱ្យបែកញើស សុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់»។
សម្ដេចតេជោ បញ្ជាក់ថា បើមិនទម្លាប់ហាត់ប្រាណទេ ប្រហែលជាសុខភាពរបស់សម្ដេចមិនល្អដូចពេលនេះទេ ព្រោះតែដោយសារធ្លាប់ត្រូវរបួស៥លើក និងវះកាត់ធំចំនួន៣លើក ក្នុងកំលុងឆ្នាំ១៩៩៥ ២០១៧ និង២០១៩ ដែលធ្វើឱ្យសម្ដេចអស់ឈាមច្រើន និងត្រូវថ្នាំសណ្តំច្រើន ពិសេសឆ្នាំ២០១៧ ពេទ្យប្រើពេលវះកាត់ឆ្អឹងចង្កេះ ដោយត្រូវប្រើពេល ៥ម៉ោងនិង២០នាទី។

«ការស្តាសុខភាពឡើងវិញក្រោយវះកាត់ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យដែលក្នុងនោះពេទ្យណែនាំសំខាន់ឲ្យហាត់ប្រាណនេះឯង»។ នេះជាសំណេរបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហើយបានភ្ជាប់នូវរូបថតជាច្រើនសន្លឹកទាត់បាល់និងបាល់ទះនាទសវត្សន៍១៩៨០និងក្រោយមកទៀត ព្រមទាំងរូបថតវាយកូនគោលដំបូងនាឆ្នាំ២០០០និងពេលបច្ចុប្បន្នដើម្បីធ្វើការប្រៀបធៀប៕
The post សម្ដេច ហ៊ុន សែន ចែករំលែកអត្ថប្រយោជន៍ពីការហាត់ប្រាណ នាំឱ្យសុខភាពមាំមួន appeared first on Kampuchea Thmey Daily.