សោកស្តាយ! Messi នឹងត្រូវអវត្តមានពីក្រុមជម្រើស អាហ្សង់ទីន ក្នុងការប្រកួតខែ មីនា នេះ
ខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងមិនរួមដំណើរជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន សម្រាប់ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក... The post សោកស្តាយ! Messi នឹងត្រូវអវត្តមានពីក្រុមជម្រើស អាហ្សង់ទីន ក្នុងការប្រកួតខែ មីនា នេះ appeared first on Kampuchea Thmey Daily.

ខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងមិនរួមដំណើរជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន សម្រាប់ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) នៅខែ មីនា ឆ្នាំ ២០២៥ នេះនោះទេ។

តាមការបញ្ជាក់ដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ប្រធានក្រុមវ័យ ៣៧ ឆ្នាំរូបនេះ គឺនៅមានអារម្មណ៍ឈឺចាប់ត្រង់របួសរបស់ខ្លួន អំឡុងការប្រកួតរវាងក្រុម Inter Miami ទល់នឹងក្រុម Atlanta United កាលពីថ្ងៃទី ចន្ទ ទី ១៧ ម្សិលមិញ។ ដូច្នេះគាត់នឹងមិនអាចចូលរួមប្រកួតជាមួយក្រុមពពកស អាហ្សង់ទីនបានទេ។

សូមបញ្ជាក់ថា ក្រុម អាហ្សង់ទីន គឺមានការប្រកួតជម្រុះ World Cup ប្រចាំទ្វីប អាមេរិកខាងត្បូង ចំនួន ២ ប្រកួតនៅខែ មីនា នេះ ដោយប្រកួតទី ១ ពួកគេនឹងត្រូវជួបក្រុម អ៊ុយរូហ្គាយ នៅថ្ងៃ សៅរ៍ ទី ២២ និងប្រកួតទី ២ ត្រូវជួបក្រុម ប្រេស៊ីល នៅថ្ងៃ ពុធ ទី ២៦៕
ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post សោកស្តាយ! Messi នឹងត្រូវអវត្តមានពីក្រុមជម្រើស អាហ្សង់ទីន ក្នុងការប្រកួតខែ មីនា នេះ appeared first on Kampuchea Thmey Daily.