Haaland មានដុងប្រយុទ្ធតាំងពីក្មេង លេងបាល់ថ្ងៃដំបូង ប៉ះបាល់ពីរប៉ះស៊ុតចូលភ្លាម

កិត្តិនាមរបស់ Erling Haaland កំពុងតែសាយភាយលេចឮរន្ទឺពេញពិភពលោក អំពីទេពកោសល្យនៃការស៊ុតបញ្ចូលទីយ៉ាងប៉ិនប្រសព្វរបស់គេ រហូតត្រូវបានអ្នកផងទាំងពួង... The post Haaland មានដុងប្រយុទ្ធតាំងពីក្មេង លេងបាល់ថ្ងៃដំបូង ប៉ះបាល់ពីរប៉ះស៊ុតចូលភ្លាម appeared first on Kampuchea Thmey Daily.

Haaland មានដុងប្រយុទ្ធតាំងពីក្មេង លេងបាល់ថ្ងៃដំបូង ប៉ះបាល់ពីរប៉ះស៊ុតចូលភ្លាម

កិត្តិនាមរបស់ Erling Haaland កំពុងតែសាយភាយលេចឮរន្ទឺពេញពិភពលោក អំពីទេពកោសល្យនៃការស៊ុតបញ្ចូលទីយ៉ាងប៉ិនប្រសព្វរបស់គេ រហូតត្រូវបានអ្នកផងទាំងពួងចាត់ទុកគេ ជាខ្សែប្រយុទ្ធកំពូលម្នាក់នាពេលបច្ចុប្បន្ន។ ខណៈរូបគេក៏កំពុងដើរតាមគន្លងឪពុកលោក Alf-Inge Haaland ផងដែរ ដោយបានជ្រើសរើសយកការប្រកបអាជីពលេងជាមួយក្លិបបាល់ទាត់ Manchester City នៃលីគកំពូល អង់គ្លេស។

Erling Haaland

Erling Haaland បានកើតនៅខែ កក្កដា ឆ្នាំ ២០០០ ក្នុងប្រទេស អង់គ្លេស ដោយពេលនោះឪពុករបស់គេកំពុងលេងនៅក្លិប Leeds United។ រំលងបានតែ ៣ ឆ្នាំ បន្ទាប់ពីកុមារារូបនេះកើត លោក​ឪពុក​​បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ដោយសារ​លោកមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ អំឡុងពេលប៉ះទង្គិចជាមួយលោក Roy Keane វីរបុរសក្រុម Manchester United។

ងាកមកកាន់ Haaland វិញ រូបគេត្រូវបានឪពុកតម្រង់ផ្លូវឱ្យចូលហាត់បាល់ទាត់តាំងពីអាយុ ៥ ឆ្នាំ ហើយកន្លែងដំបូង ដែលគេបានទៅចូលរួម គឺសាលាបាល់ទាត់ថ្នាលរបស់ក្លិប Bryne នៅឯស្រុកកំណើតក្នុងប្រទេស ន័រវែស។ រឿងមួយដែលយើងចាប់អារម្មណ៍ គឺ Haaland ទទួលបានការកោតសរសើរភ្លាមៗពីសំណាក់គ្រូបង្វឹកលោក Alf Ingve Berntsen ក្នុងថ្ងៃហ្វឹកហាត់ដំបូង។

Erling Haaland និងឪពុកលោក

បុរសញ្ជាតិ ន័រវែស រូបនេះបាននិយាយពីប្រវត្តិ Haaland ប្រាប់ GOAL ថា ៖«ខ្ញុំបានឃើញ Erling ដំបូង នៅពេលគេមានអាយុ ៥ ឆ្នាំ។ រឿងមិននឹកស្មានក្នុងថ្ងៃហាត់ដំបូង គេអាចរកគ្រាប់បាល់បាន ១ គ្រាប់ បន្ទាប់ពីប៉ះបាល់ ទើបតែបានពីរប៉ះប៉ុណ្ណោះ។ គាត់ពិតជាល្អខ្លាំងណាស់ ទាំង​​គាត់មិនដែលបានលេងបាល់ជាមួយក្លិបណាពីមុនមកផង»។

លុះបន្ទាប់មកទៀត Haaland បាន​អភិវឌ្ឍខ្លួនបានលឿនមែនទែន ដោយគេមានវ័យត្រឹម ១៥ ឆ្នាំ ក៏អាចទទួលបានឱកាស​មកលេងឈុតធំជាមួយក្លិប Bryne។ ហើយនៅឆ្នាំ ២០១៧ រូប​គេ​បានផ្លាស់ទៅក្លិប Molde FK។ ក្រោយមកនៅឆ្នាំ ២០១៩ បានផ្លាស់ទៅកាន់ក្លិប RB Salzburg របស់​ប្រទេស​ អូទ្រីស។ រំលងបាន ១ ឆ្នាំ រូបគេបានផ្លាស់ទៅកាន់ក្លិប Borussia Dortmund និងចុងក្រោយនេះកំពុងលេងនៅក្លិប Manchester City បន្ទាប់ពីផ្លាស់ចូលតាំងពីឆ្នាំ ២០២២។

ជាមួយគ្នានេះ Haaland ក៏ទទួលបានការពេញចិត្តពីថ្នាក់ដឹកនាំរបស់ក្រុមមេឃខៀវផងដែរ ដោយថ្មីៗនេះ រូបគេទើបតែត្រូវបានក្លិបបន្តកុងត្រាថ្មីរយៈពេលវែងមិនធ្លាប់មាន ពោលគឺដល់ឆ្នាំ ២០៣៤៕

Erling Haaland

អត្ថបទ៖ សេម កុសល

The post Haaland មានដុងប្រយុទ្ធតាំងពីក្មេង លេងបាល់ថ្ងៃដំបូង ប៉ះបាល់ពីរប៉ះស៊ុតចូលភ្លាម appeared first on Kampuchea Thmey Daily.