នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យទុកកោះមួយចំនួនសម្រាប់បម្រើឱ្យវិស័យការពារជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីការពារធ្វើការពិនិត្យពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការដៅរក្សាទុកកោះមួយចំនួនសម្រាប់យោធាក្នុងកិច្ចការពារប្រទេស។ The post នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យទុកកោះមួយចំនួនសម្រាប់បម្រើឱ្យវិស័យការពារជាតិ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីការពារធ្វើការពិនិត្យពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការដៅរក្សាទុកកោះមួយចំនួនសម្រាប់យោធាក្នុងកិច្ចការពារប្រទេស។ សម្ដេចលើកឡើងបែបនេះក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាមនៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាកោះត្រូវមានការអភិវឌ្ឍ តែកោះក៏មានសក្ដានុពលដល់វិស័យការពារជាតិផងដែរ។ សម្ដេចបញ្ជាឱ្យក្រសួងការពារជាតិពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការកំណត់យកកោះណាខ្លះជាកោះគោលដៅយោធា។
សម្ដេចថា៖ «ឥឡូវដល់ពេលដែល CDC វាយតម្លៃឡើងវិញលើកោះខ្លះដែលគាត់សុំអាជ្ញាប័ណ្ណហើយទុក កន្លងមានការដកវិញតែដល់ដកហើយមានគេផ្សេងស្នើសុំ។ អ៉ីចឹងយើងគិតទៅកោះណាដែលដកហើយទុកសម្រាប់កងទ័ពជើងទឹក សម្រាប់មូលដ្ឋានការពាររបស់យើងរយៈពេលវែង ហើយកន្លែងផ្សេងទៀតសម្រាប់ការវិនិយោគ ឬសម្រាប់ប្រជាពលរដ្ឋរបស់យើង នេះជាការគិតគូររយៈពេលវែងរបស់យើង»។
សម្ដេចថាការកំណត់ទីតាំងគឺជាកិច្ចការចាំបាច់ក្នុងការពង្រឹងសមត្ថភាពយោធារបស់កម្ពុជា។

កម្ពុជាមានដែនកោះប្រមាណ៦០កោះ ក្នុងនោះកោះពូលូវ៉ៃដែលជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា មុនចូលដល់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ បន្ទាប់មកដែនទឹកសមុទ្រអន្តរជាតិ ត្រូវបានដាក់ឱ្យកងទ័ពឈរជើងប្រចាំការការពារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យទុកកោះមួយចំនួនសម្រាប់បម្រើឱ្យវិស័យការពារជាតិ appeared first on Kampuchea Thmey Daily.