រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យ​កេណ្ឌ​ពលរដ្ឋ​រុស្ស៊ីចំនួន​១៦ម៉ឺននាក់ផ្សេងទៀត ឲ្យ​ចូលបម្រើក្នុងជួរកងទ័ព... The post រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

ប្រធានាធិបតីរុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ​បញ្ជា​ឲ្យ​កេណ្ឌ​ទ័ព​​​ថ្មី​​១៦ម៉ឺន​នាក់​បន្ថែម​ទៀត​ដាក់​ជា​កាតព្វកិច្ច​ហោធា​​សម្រាប់​ការ​ធ្វើ​​​សង្រ្គាម​ជាមួយ​អ៊ុយក្រែន ស្របពេលដែល​​អ៊ុយក្រែន​បាន​ព្រមាន​ថា វិមាន​ក្រឹមឡាំង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយលុក​យោធា​ថ្មី​ដ៏ធំ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថ្លែង​ក្នុងវេទិកា​អាក់​ទិក​​​កាលពីថ្ងៃទី​២៧ខែមីនា​។ Reuters

​ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ​ដែលត្រូវ​បាន​ដកស្រង់​ដោយ​​ទីភ្នាក់ងារ​បស្ចឹមប្រទេស​​​​ជាច្រើន​​កាលពីថ្ងៃចន្ទ បាន​ឲ្យ​ដឹង​ថា​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យ​កេណ្ឌ​ពលរដ្ឋ​រុស្ស៊ីចំនួន​១៦ម៉ឺននាក់ផ្សេងទៀត ឲ្យ​ចូលបម្រើក្នុងជួរកងទ័ព។

​ការ​កេណ្ឌ​​​​​ប្រជាជន​​​​សម្រាប់​កាតព្វកិច្ច​​យោធា​របស់​ប្រទេសរុស្ស៊ី​​​នាពេលនេះ​ គឺ​​​​សម្រាប់​បុរសដែលមានអាយុពី១៨ទៅ៣០ឆ្នាំ។ បទបញ្ជាថ្មីដែលចាប់ផ្តើម​​អនុវត្ត​ពីថ្ងៃទី១​ខែមេសា និងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១៥​​ខែកក្កដា កើតឡើងចំពេលដែលការចរចាដែលកំពុងបន្តសម្រាប់បទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី​ (Volodymyr Zelensky) ត្រូវបាន​​ភ្នាក់​​ងារ​សារ​ព័ត៌មាន​បរទេស​​ អះអាងថា រុស្ស៊ីកំ​ពុងអូសទាញចេញពីដំណើរការសន្តិភាព ខណៈដែលរុស្ស៊ី​កំពុងរៀបចំការវាយលុកថ្មីដ៏ធំមួយ ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែន​បន្ថែមទៀត មុនពេលកិច្ចចរចាសន្តិភាពពិតប្រាកដ។

លោក ហ្សេលេនស្គី បាននិយាយកាលពីសប្តាហ៍មុនថា៖«​យោងទៅតាមការស៊ើបការណ៍របស់​យើង រុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយលុកថ្មីនៅក្នុងតំបន់ Sumy, Kharkiv និង Zaporizhzhia»​។

យោធារុស្ស៊ី​ត្រូវ​ដោះលែង​ដោយ​អ៊ុយក្រែន​ក្រោ​ម​កម្មវិធី​ដោះដូរអ្នកទោស​​​កាលខែមីនា។ REUTERS

​ទោះបី​បែបនេះ​ក្តី ​ទីភ្នាក់ងារ​ព័ត៌មានរុស្សី TASS ​បានរាយការណ៍ថា ​​សេចក្តី​ព្រាង​​​សម្រាប់​​ដាក់​កាតព្វកិច្ច​យោធា​​​នេះ​ ត្រូវ​ការ​​ទាហានចំនួន ១៣៣០០០​​នាក់សម្រាប់បម្រើយោធាក្នុងអំឡុងយុទ្ធនាការរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤។

​តាមការ​ចេញផ្សាយ អនុប្រធាននាយកដ្ឋាន​ចាត់​តាំង​ និងកំណែន​ទ័ព​ចម្បងរបស់អគ្គនាយកសេនាធិការចម្រុះ​រុស្ស៊ី ឧត្តមនាវីឯក Vladimir Tsimlyansky បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ៖«​ការចាត់តាំង ការ​កោះ​ហៅដែលបង្កើតឡើងដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីត្រូវបានអនុវត្តទាន់ពេលវេលា និងពេញលេញ។ ប្រជាពលរដ្ឋសរុបចំនួន ១៣៣០០០នាក់ត្រូវបានកោះហៅឱ្យចូលបម្រើយោធានៅក្នុងកងកម្លាំងប្រដាប់អាវុធ កងទ័ពផ្សេងទៀត និងទម្រង់យោធា»​។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេនស្គី បាន​​​​​លើក​ឡើង​​ដែរថា រុស្ស៊ី​កំពុង​ពន្យាពេល​​នៃ​ការចរចារ ហើយព្យាយាមអូស​សហរដ្ឋអាមេរិកឲ្យ​ចូលទៅក្នុងការពិភាក្សាគ្មានទីបញ្ចប់ គ្មានន័យអំពីលក្ខខណ្ឌក្លែងក្លាយ ដើម្បីទិញពេលវេលា ហើយបន្ទាប់មកព្យាយាមរឹបអូសយកដីកាន់តែច្រើន។ ពូទីនចង់ចរចាទឹកដីពីទីតាំងខ្លាំងជាង។ គាត់គិតតែ​ពី​សង្គ្រាម។ ដូច្នេះការងាររបស់យើង – យើងទាំងអស់គ្នា – ការការពារក្នុងស្មារតី​ដ៏​ទូលំទូលាយបំផុត»។

ប្រធានាធិបតីអាមេរិក ​លោក ដូណាល់ ត្រាំ (Donald Trump) ដែលកាលពីថ្ងៃអាទិត្យបាននិយាយថា លោក​មាន​ការ​អន់​ចិត្ត​ចំពោះបំណងប្រាថ្នារបស់លោក ពូទីន ក្នុងការដក លោក​ហ្សេលេនស្គី ចេញពីអំណាចសម្រាប់សន្ធិសញ្ញាសន្តិភាពដើម្បីក្លាយជាអាចធ្វើទៅបាននោះ នៅតែជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី​នឹងប្រកាន់ខ្ជាប់នូវពាក្យរបស់គាត់ហើយថាគាត់ចង់ឱ្យសង្រ្គាមបញ្ចប់។

ទាហានខ្លះក៏នឹងត្រូវបណ្តេញចេញពីជួរយោធាផងដែរ ដោយបានបំពេញលក្ខខណ្ឌរបស់ពួកគេ។ អ្នកកាសែតរុស្ស៊ីឯករាជ្យអាចផ្ទៀងផ្ទាត់ឈ្មោះទាហានរុស្ស៊ីជាង ១០០០០០ នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីលោកពូទីនចូល​លុក​លុយអ៊ុយក្រែន ទោះបីជាទីក្រុងកៀវ​អះអាងថា ការខាតបង់រុស្ស៊ីសរុបមានចំនួនជិតមួយលាននាក់ស្លាប់ និងរបួសគិតត្រឹមខែមីនា។ នេះបើយោង​តាម Politico៕​

ដោយ រ៉ាន់ រើយ​

The post រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​ appeared first on Kampuchea Thmey Daily.