នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយឆក់កាបូបស្ត្រីជនបរទេសបានសម្រេច

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្... The post នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយឆក់កាបូបស្ត្រីជនបរទេសបានសម្រេច appeared first on Kampuchea Thmey Daily.

នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយឆក់កាបូបស្ត្រីជនបរទេសបានសម្រេច

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាឆក់កាបូបជនបរទេសនៅមូលដ្ឋានសង្កាត់វត្តភ្នំ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងសម្ភាៈវិញផងដែរ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានបញ្ចាក់ថា ជនសង្ស័យមានឈ្មោះ កែវ ខួចចិន្តា (ហៅអាខួច) ដែលជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ជនដៃដល់ជិះម៉ូតូបានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច នៅត្រង់ចំណុច ផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញនៃអធិកាតនគរបាលខណ្ឌដូនពេញបានចុះដល់ទីតាំងកើតហេតុ រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំភ្លាមៗ និងធ្វើការស្រាវជ្រាវដើម្បីកំណាត់មុខសញ្ញារហូតចាប់ខ្លួនបាន។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕

អត្ថបទ៖ រដ្ឋា

The post នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយឆក់កាបូបស្ត្រីជនបរទេសបានសម្រេច appeared first on Kampuchea Thmey Daily.