នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងមុខងារសាធារណៈធ្វើការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ចំណុះអង្គនីតិប្រតិបត្តិដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយរួមគ្នាពីបញ្ហាត្រួតគ្នានៃមុខងារ ហើយបើដោះស្រាយមិនបានត្រូវលើកសំណើរទុកឱ្យរដ្ឋាភិបាលអាកាត់។ The post នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងមុខងារសាធារណៈធ្វើការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ចំណុះអង្គនីតិប្រតិបត្តិដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយរួមគ្នាពីបញ្ហាត្រួតគ្នានៃមុខងារ ហើយបើដោះស្រាយមិនបានត្រូវលើកសំណើរទុកឱ្យរដ្ឋាភិបាលអាកាត់។

ក្នុងសារាចរចុះថ្ងៃទី២៦ ខែមីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងស្ថាប័នចំណុះទាំងអស់លើកលែងតែក្រសួងការពារជាតិ និងអង្គភាពទទួលបន្ទុកសន្ដិសុខ និងសណ្ឋាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ ឱ្យកំណត់ពីមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលឡើងវិញក្នុងនោះប្រសិនជាន់មុខងារជាមួយក្រសួងស្ថាប័នផ្សេងត្រូវរួមគ្នាដោះស្រាយក្រោមការដឹកនាំរបស់ក្រសួងមុខងារសាធារណៈ។
សម្ដេចបានបញ្ជាក់ថាប្រសិនជា ក្រសួងស្ថាប័នដែលជាន់ការងារគ្នានោះដោះស្រាយមិនចេញ ត្រូវលើកបញ្ហានៃការត្រួតគ្នានៃមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ក្រសួង ស្ថាប័នទាំងនោះជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ដោយឡែកចំពោះការជាន់មុខងារក្នុងក្រសួងស្ថាប័នវិញ សម្ដេចធិបតីបានណែនាំឱ្យក្រសួងមុខងារសាធារណៈពិនិត្យផ្ដល់យោបល់ដើម្បីធ្វើការកែលម្អផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ appeared first on Kampuchea Thmey Daily.