សមត្ថកិច្ចចុះបង្ក្រាបគំនរឈើ និងរថយន្តសាំងយ៉ុងដឹកឈើ ១ គ្រឿង ក្រោយក្រឡាប់ក្បែរផ្ទះពលរដ្ឋ
រថយន្តសាំងយ៉ុងដឹកបទល្មើសព្រៃឈើ ១ គ្រឿង ក្រឡាប់..... The post សមត្ថកិច្ចចុះបង្ក្រាបគំនរឈើ និងរថយន្តសាំងយ៉ុងដឹកឈើ ១ គ្រឿង ក្រោយក្រឡាប់ក្បែរផ្ទះពលរដ្ឋ appeared first on Kampuchea Thmey Daily.

រថយន្តសាំងយ៉ុងដឹកបទល្មើសព្រៃឈើ ១ គ្រឿង ក្រឡាប់នៅចំនុចឥន្ទ្រីក្រហម ភូមិដីសម្បទានសង្គមកិច្ច កាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ហេតុការក្រឡាប់រថយន្តដឹកបទល្មើសព្រៃឈើនេះ បានកើតឡើងនៅវេលាម៉ោង ១:៣០ នាទីរំលងអាធ្រាតថ្ងៃទី១២ យប់ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បង្កឡើងដោយខ្លួនឯង ចំពោះមូលហេតុដែលបង្កឲ្យល្រឡាប់ និងអ្នករងរបួស នៅពុំទាន់ដឹងនៅឡើយទេ។ នេះយោងតាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹង។

រថយន្តក្រឡាប់នោះ មានផ្ទុកឈើអារ ប្រភេទឈើ សសរ ក្តា និងឈើសន្លឹក ទំហំ ៥×១៥ ជាច្រើនសន្លឹក ហើយនៅពេលក្រឡាប់ភ្លាមៗ ក្រុមឈ្មួញបាននាំគ្នាយករថយន្តមកអូសរថយន្តសាំងយ៉ុងដឹកឈើក្រឡាប់នោះ យកទៅទុកនៅក្បែរផ្ទះពលរដ្ឋ និងយកឈើចេញពីឡានដាក់តាមផ្ទះពលរដ្ឋជាគំនរៗ។



ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយខ្លួនឯង ដោយរថយន្តក្រឡាប់ដាច់កង់ឡាន ផ្នែកខាងមុខ កង់ខាងស្ដាំ នៅជិតស្នាក់ការសួនអាពាហ៍ពិពាហ៍ របស់មេព្រៃ។
សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថាបច្ចុប្បន្ន រថយន្តសាំងយ៉ុង និងវត្ថុតាំងបទល្មើសព្រៃឈើទាំងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការសួនអាពាហ៍ពិពាហ៍ ត្រង់ចំនុចឥន្ទ្រីក្រហម នៅភូមិដីសម្បទានសង្គមកិច្ច កាកុត ឃុំសំបុក ស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់ ស្ដីពី ព្រៃឈើ៕
អត្ថបទ៖ ប្រុញ វិធិន
The post សមត្ថកិច្ចចុះបង្ក្រាបគំនរឈើ និងរថយន្តសាំងយ៉ុងដឹកឈើ ១ គ្រឿង ក្រោយក្រឡាប់ក្បែរផ្ទះពលរដ្ឋ appeared first on Kampuchea Thmey Daily.