លោក ហ៊ុន ម៉ានី ប្រកាសសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន ២១៦ នាក់

កំពង់ស្ពឺ: លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែឧសភានេះ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន ២១៦ ដោយក្នុងនោះ លោក ជាម ច័ន្ទសោភ័ណ ត្រូវតែងតាំងជាប្រធានកិត្តិយសស.ស.យ.ក ខណៈលោក ស្រ៊ុន ស្រ៊ន់ ជាប្រធាន។ នាឱ្យកាសនោះដែរលោក ស្រ៊ុន ស្រ៊ន់ ប្រធានស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានធ្វើសង្ខេបការងារ និងលទ្ធផលសំខាន់ៗ របស់ស.ស.យ.ក. ខេត្តដែលគូសបញ្ជាក់ពីការចូលរួមរបស់យុវជនខេត្តកំពង់ស្ពឺក្នុងសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការចូលរួមកម្មវិធីនានា ជាពិសេសសកម្មភាពយុវជនក្នុងការចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រោយស្តាប់ការប្តេជ្ញាចិត្តរបស់អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសស.ស.យ.ក.ខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន និងផ្តល់ភាពកក់ក្តៅដល់ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងមូល។ ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តកំពង់ស្ពឺ ក៏ដូចជាសង្គមជាតិយើងទាំងមូល ក្រោមទិសស្លោក «រួមគ្នាដើម្បីកំពង់ស្ពឺ»។ ថ្លែងទៅកាន់អង្គពិធ

លោក ហ៊ុន ម៉ានី ប្រកាសសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន ២១៦ នាក់

កំពង់ស្ពឺ: លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែឧសភានេះ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន ២១៦ ដោយក្នុងនោះ លោក ជាម ច័ន្ទសោភ័ណ ត្រូវតែងតាំងជាប្រធានកិត្តិយសស.ស.យ.ក ខណៈលោក ស្រ៊ុន ស្រ៊ន់ ជាប្រធាន។

នាឱ្យកាសនោះដែរលោក ស្រ៊ុន ស្រ៊ន់ ប្រធានស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានធ្វើសង្ខេបការងារ និងលទ្ធផលសំខាន់ៗ របស់ស.ស.យ.ក. ខេត្តដែលគូសបញ្ជាក់ពីការចូលរួមរបស់យុវជនខេត្តកំពង់ស្ពឺក្នុងសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការចូលរួមកម្មវិធីនានា ជាពិសេសសកម្មភាពយុវជនក្នុងការចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្រោយស្តាប់ការប្តេជ្ញាចិត្តរបស់អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសស.ស.យ.ក.ខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន និងផ្តល់ភាពកក់ក្តៅដល់ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងមូល។

ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តកំពង់ស្ពឺ ក៏ដូចជាសង្គមជាតិយើងទាំងមូល ក្រោមទិសស្លោក «រួមគ្នាដើម្បីកំពង់ស្ពឺ»។


ថ្លែងទៅកាន់អង្គពិធីផងដែរ លោក ហ៊ុន ម៉ានីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានផ្ដល់ជាបរិយាកាស និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តកិច្ចការងារសង្គមនៅក្នុងរយៈកាលកន្លងមក។
ជាមួយគ្នានោះលោក ប្រធានក៏បានលើកឡើងនូវគុណតម្លៃ និងបុព្វហេតុនៃសកម្មភាពទាំងឡាយរបស់ ស.ស.យ.ក. ដែលបានបង្កប់នូវអត្ថន័យលើសពីគ្រាន់តែជារូបភាព៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល